វប្បធម៌ ជំនឿ
ឆ្នាំ ២ ត្រូវប្រយ័ត្នពេលសែនចូលឆ្នាំចិនស្អែកនេះ ព្រោះរាសីកំពុងដាក់ខ្លាំង
នៅពេលដែលពិធីបុណ្យចូលឆ្នាំចិននឹងមកដល់នាវេលាស្អែកនេះ យោងតាមហោរាសាស្ត្រចិនបានទម្លាយថា មានឆ្នាំ២ អាចនឹងមានការប្រែប្រួល ទាំងសុខភាព និងសម្រស់ ការបាត់បង់ទ្រព្យសម្បត្តិ ឬបានសាងកំហុសណាមួយដោយចេតនាឬអចេតនា។
ដូច្នេះហើយគួរមានការប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន មិនថាការធ្វើដំណើរទៅទីជិតទីឆ្ងាយ ឬធ្វើអ្វីមួយនោះទេ ចូរឲ្យមានស្មារតីក្នុងខ្លួនទើប មិនបង្កកំហុសលើអ្នកជុំវិញ។
១ ឆ្នាំឆ្លូវ

សប្តាហ៍នេះមនុស្សឆ្នាំឆ្លូវ នៅតែអាចធ្វើអ្វីមួយដែលសំខាន់ មិនថាវាជាការងារ ឬអំពីប្រាក់ ប៉ុន្តែសូមប្រយ័ត្នខ្លួនបន្តិច។ ដោយសារតែមិនទាន់ដល់មួយឆ្នាំផង អ្វីៗក៏អាចកើតឡើងបានដែរ។ ហើយនៅក្នុងជុំនៃសប្តាហ៍នេះ ថ្ងៃល្អឬឱកាសល្អគឺថ្ងៃ ១៨, ១៩មករា ។ ចំណែកថ្ងៃដែលមិនគាំទ្រឬថ្ងៃអាក្រក់គឺថ្ងៃទី២០ ដល់ថ្ងៃ២២ ខែមករា ឆ្នាំ២០២៣ សូមប្រយ័ត្នអាចមានការកើតទុក្ខ ឬការបាត់បង់ទ្រព្យ។ លើសពីនេះទៀត នឹងមានមនុស្សមិនល្អមកផ្ចាញ់អ្នក ដូច្នេះហើយត្រូវគ្រប់គ្រងខ្លួនឯងនៅថ្ងៃអាក្រក់។ ព្រោះអារម្មណ៍នឹងមានអ្វីមួយធ្វើឲ្យយើងធ្វើខុសធំដោយមិនដឹងខ្លួន។
២ ឆ្នាំខាល

ចំពោះ បុរសនិងស្ត្រីណាដែលមានឆ្នាំកំណើតខាល ក្នុងពេលនេះចូលឆ្នាំចិនស្អែកនេះ អ្នកនឹងជួបការឈឺចាប់ទាំងផ្លូវកាយនិងចិត្ត។ ជាពិសេសជាមួយមនុស្សជុំវិញតែម្ដង! អាយុសំណាងរបស់អ្នកនាពេលនេះ មានសំណាងអាក្រក់ណាស់ដែលឈានទៅដល់នាំឲ្យអ្នកមានជម្លោះថែមទៀត។ ប៉ុន្តែក្រោយចូលឆ្នាំចិនអ្នកនឹងប្រសើរឡើងវិញខ្លះៗនៅផ្នែកអាជីពនិងសុខភាព។ ទោះយ៉ាងណាយើងខ្ញុំសូមឲ្យអ្នកកើតឆ្នាំខាលត្រូវចេះធ្វើបុណ្យដោយចិត្តបរិសុទ្ធ និងជួយអ្នកដទៃដែលត្រូវការជំនួយ។ វានឹងជាអ្វីមួយដែលអាចឲ្យយើងទ្រទ្រង់ខ្លួនយើងនៅពេលដែលរាសីយើងកំពុងធ្លាក់។ សម្រាប់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣គឺជាថ្ងៃល្អរបស់មនុស្សឆ្នាំខាល ចំណែកថ្ងៃទី ១៩ និង២១ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃមិនទទួលផលអាចជួបសំណាងមិនល្អណាមួយដោយចៃដន្យ។
គ្រូ ណុប
ចុចអាន៖«រកា» ឆ្នាំ ២០២៣ ជីវិតការងារយ៉ាប់យ៉ឺនខ្លាំង ជា ពិសេសអំឡុងចូលឆ្នាំ ចិន
ចុចអាន៖បុគ្គលិកលក្ខណៈមនុស្សកើតក្នុងឆ្នាំ មមី ដែលមានធាតុទាំង ៥
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


