វប្បធម៌ ជំនឿ
“កុរ” ក្នុងឆ្នាំ២០២៣ ទទួលបានសំណាងគ្រប់ច្រកល្ហក
ផ្អែកតាមហោរាសាស្រ្តចិន រាសីមនុស្សឆ្នាំ “កុរ” នៅតែល្អដដែលមិនខុសឆ្ងាយមិនឆ្នាំមុននោះទេ។ ដរាបណាអ្នកយកចិត្តទុកដាក់លើសុខភាពជាចម្បង ប្រុងប្រយ័ត្នលើការទុកដាក់ទ្រព្យសម្បតិ្ត ហើយខិតខំធ្វើការ អ្នកនឹងទទួលបានលទ្ធផលដែលមិននឹកស្មានដល់។

អាជីព
នៅឆ្នាំ ២០២៣ ជោគជតារាសីសម្រាប់ជ្រូកនៅក្នុងអាជីព ពុំមានបញ្ហារាំងស្ទះនោះទេ។ ទំនាក់ទំនងជាមួយមិត្តរួមការងារ និងអ្នកដឹកនាំនឹងប្រសើរយ៉ាងខ្លាំង ហើយសូម្បីតែជម្លោះពីមុនរបស់អ្នកជាមួយមិត្តរួមការងារ ក៏នឹងត្រូវបានដោះស្រាយផងដែរ។
ប្រសិនបើកំពុងចាប់ផ្ដើមការងារថ្មី ចូរប្រឹងប្រែងធ្វើវាឱ្យបានល្អ ព្រោះនេះជាឱកាសល្អសម្រាប់ឈានឆ្ពោះទៅមុខ។ ដោយឡែកជ្រូកដែលកំពុងប្រកបអាជីវកម្ម នឹងមានអ្នកជួយជ្រោមជ្រែងក្នុងឆ្នាំនេះ នាំឱ្យការរកស៊ីទទួលផលប្រយោជន៍ច្រើនសន្ធឹក។
ស្នេហា
រាសីស្នេហារបស់ជ្រូកនឹងឡើងខ្ពស់ក្នុងឆ្នាំនេះ។ អ្នកនៅលីវ នឹងមានឱកាសជួបមនុស្សភេទផ្ទុយកាន់តែច្រើន ហើយបើបានជួបមនុស្សដែលពេញចិត្ត ត្រូវចាប់គេកុំឱ្យរបូត ព្រោះអ្នកអាចនឹងស្តាយក្រោយ បើមិនខំថែរក្សា។
ចំពោះជ្រូកដែលកំពុងមានដៃគូ រាសីស្រុតចុះខ្លាំងក្នុងឆ្នាំនេះ ដោយសារបញ្ហាអ្នកទី៣។ បើចេះរក្សាគម្លាតពីភេទផ្ទុយ អ្នកនឹងអាចចៀសផុតការយល់ច្រឡំពីគូស្នេហ៍។
រីឯជ្រូករៀបការរួច បរិយាកាសគ្រួសាររបស់អ្នកមានភាពចុះសម្រុងគ្នាយ៉ាងខ្លាំងនៅឆ្នាំ២០២៣ ហើយក៏ពុំមានជម្លោះធំដុំអ្វីនោះដែរ។ សម្រាប់ទំនាក់ទំនងជាមួយប្តីឬប្រពន្ធនៅតែផ្អែមល្ហែមដូចគ្រាដើម។
ទ្រព្យសម្បត្តិ
មនុស្សកើតឆ្នាំកុរ នឹងកើនទ្រព្យសម្បត្តិក្នុងឆ្នាំនេះ ដោយសារទទួលសំណាងពីការងារ។ អ្នកនឹងទទួលបានជំនួយពីមេកោយ ឱកាសតំឡើងឋានៈ និងការដំឡើងប្រាក់ខែ។
អ្នកប្រកបរបររកស៊ី ទទួលបានអតិថិជនការបញ្ជាទិញយ៉ាងច្រើន ហើយទ្រព្យសម្បត្តិនឹងហូរចូលជាបន្តបន្ទាប់។
នៅកន្លែងធ្វើការ អ្នកគួរតែបង្កើនទេពកោសល្យរបស់អ្នកបន្តិចម្តងៗ តាមរយៈការអនុវត្តជារៀងរាល់ថ្ងៃ បង្កើតផែនការលម្អិតសម្រាប់អនាគត និងប្រឹងប្រែងឆ្ពោះទៅរកគោលដៅ។
ឆ្នាំនេះ បើទោះជាអ្នកមានលុយក្នុងដៃក៏ដោយ កុំវិនិយោគលើអចលនទ្រព្យ ឬបើកហាងជាមួយអ្នកដទៃ។ បើមិនដូច្នោះទេ អ្នកនឹងខាតទាំងដើមទាំងចុងពុំខាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ “ម្សាញ់” ឆ្នាំ២០២៣ ទាំងអាជីព និងទ្រព្យសម្បត្តិ សុទ្ធតែរីកចម្រើន
ចុចអាន៖ អ្នកកើតឆ្នាំ “កុរ” មានទាំងលាភ និងគ្រោះ នៅដើមឆ្នាំ២០២៣នេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


