វប្បធម៌ ជំនឿ
មនុស្សកើតឆ្នាំ «ច» នឹងមានជោគជតាដូច្នេះថា….
ជោគវាសនា មនុស្សឆ្នាំចដែលកើតនៅឆ្នាំ ១៩៨២ (ឆ្កែទឹក) នៅឆ្នាំ ២០២១ មានកុសលច្រើនជាងឆ្នាំនេះទៅទៀតទោះបីជាពួកគេអាចប្រឈមមុខនឹងបញ្ហានាក៏ដោយក៏នឹងទំនួលខុសត្រូវបានល្អដោយវាងវៃ។

អាកប្បកិរិយាសុទិដ្ឋិនិយមរបស់ពួកគេតែងតែរួមចំណែកដល់សមិទ្ធិផលជីវិត របស់ពួកគេលើអាជីពនិងទ្រព្យសម្បត្តិនៅឆ្នាំ២០២១នេះរហូតដល់ឆ្នាំ២០២៨ ទើបមានគ្រោះធំមួយ។
ផ្នែកអាជីព
ការទំនាក់ទំនងនឹងធំឡើង ស្គាល់មនុស្សច្រើនឡើងៗ ប្រកបដោយប្រសិទ្ធភាពនិងការកែលម្អខ្លួនឯងប្រកបដោយវិជ្ជាជីវៈទៅកាន់លំដាប់មួយទៀតបានសម្រេច។ យោងទៅតាមការទស្សន៍ទាយជោគវាសនាការងារសង្គមរបស់មនុស្សឆ្នាំឆ្កែទឹកចិន គឺនៅឆ្នាំ ២០២១ ជោគជ័យនៅកន្លែងធ្វើការរកស៊ី គឺភាគច្រើនដោយសារតែការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃល្អៗ។ ដោយសារពួកគេអាចទទួលបានគំនិតថ្មីនិងការបោះដៃជួយ ក៏បង្កើនល្បឿននៃការបញ្ចប់ផែនការ។ អ្វីដែលពិសេសជាងនេះទៀតនោះគឺសត្វឆ្កែទឹកក្នុងក្បួនចិនកម្រមានអារម្មណ៍ក្រអឺតក្រទមណាស់ ប៉ុន្តែស្វែងរកគ្រប់ឱកាសដើម្បីបង្កើនសមត្ថភាពជំនាញរបស់ពួកគេជានិច្ច។

កុំឆ្ងល់ថាហេតុអ្វីពួកគេកាន់តែចាស់ឡើង នឹងទទួលបានការតម្លើងឋានៈឬឱ្យតម្លៃសង្គមធំឡើងនោះ ព្រោះពួកគេបានដំឡើងខ្លួនជាមួយចំណេះដឹងមិនឈប់ឈរ គ្មានអ្វីរារាំងពួកគេបានទេ។
ប្រាក់ចំណេញជាក់លាក់ប្រាក់ចំណូលមានស្ថេរភាពទ្រព្យសម្បត្តិរបស់ពួកគេគឺល្អណាស់នៅក្នុងឆ្នាំ ២០២១ ដោយឆ្កែទឹកភេទប្រុសអាចបានសាច់ញាតិជូនរង្វាន់ធំ ចំណែកភេទស្រីមានចំណូលដោយបាតដៃខ្លួនឯង។ មនុស្សកើតឆ្នាំ១៩៨២ តែងតែឺខិតខំធ្វើការនឹងអាចសន្សំប្រាក់បានដោយសារការភាបពជាសហគ្រិនក្នុងខ្លួនពួកគេជាកេរ៍តំណែលនៃជតារាសី សញ្ញាឆ្កែទឹកនៃឆ្នាំចិន បើនឹងបើកអាជីវកម្មណាក្តីរមែងតែងរកប្រាក់ចំណេញនៅឆ្នាំនេះ កុំឱ្យឱកាសរំលងទៅ។
គេធ្លាប់ក្ស័យធនឬឆ្លងកាត់ការក្លែងបន្លំហិរញ្ញវត្ថុកាលពីវ័យម្ភៃក្រាស់ និងជួបម្តងទៀតនៃវ័យហាសិនឡើង។ គួរយកមនុស្សឆ្នាំ ចដូចឬ រកា ជាគូជីវិត យកមនុស្សឆ្នាំម្សាញ់និងមមែ មកបម្រើ យកមនុស្សឆ្នាំថោះនិងខ្លា រកស៊ីជាមួយ។

អាចវិនិយោគក្នុងឧស្សាហកម្មដែលមានសក្តានុពលត្រូវជោគខ្លួនដូចជា ភោជនីយដ្ឋាន ហាងសម្រស់ ដីធ្លី និងផ្នែកទំនាក់ទំនង (Media ) ដែលអាចនឹងមានប្រាក់ចំណូលទ្វេដងនៅចុងឆ្នាំ ២០២១ និងពេញឆ្ នាំ២០២២ ដល់ ២០២៤។ ទោះយ៉ាងណាវាគួរឱ្យកត់សំគាល់ថា ឆ្កែទឹកជាស្ត្រីគួរតែបង្កើតផែនការប្រើប្រាស់ដោយប្រុងប្រយ័ត្នរវាងការរអ៊ូនិយាយដើមអ្នកដទៃ នាំជម្លោះ ខាតលាភជ័យរបស់ខ្លួន ។
គូស្រករ
ពួកគេជាមនុស្សមានទំនាក់ទំនងជាប់លាប់ ហើយបើលោត្រូវបរាជ័យឈនាដល់ការលះលែងគឺមានតែនៅម្នាក់ឯង មិនយកជាថ្មីងាយៗឡើយ៕
គ្រូ ឯម
ចុចអាន៖ «ឆ្លូវ» ស្ថានភាពហិរញ្ញវត្ថុអាប់អួរមិនគួរវិនិយោគលុយទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


