វប្បធម៌ ជំនឿ
អត្ថន័យនៃការឡកម៉ុងសាយក្នុងពិធីបុណ្យចូលឆ្នាំចិន
ម៉ុងសាយ ត្រូវបានសម្តែងឡើងនៅក្នុងពេលបុណ្យចូលឆ្នាំចិន និងពិធីបុណ្យប្រពៃណីរបស់ជនជាតិចិនមួយចំនួន។ ការរាំឡកម៉ុងសាយក៏ត្រូវបានធ្វើឡើងសម្រាប់ឱកាសពិសេសផ្សេងទៀតដូចជា ការបើកសម្ពោធហាងថ្មី ការប្រារព្ធពិធីបុណ្យពិសេសណាមួយក្នុងពិធីមង្គលការ ឬទទួលភ្ញៀវកិត្តិយស។

ប្រជាជនចិនជឿថា ការសម្ដែងម៉ុងសាយ អាចបណ្តេញភាពចម្រៃឧបទ្រព កម្ចាត់ភាវៈអាក្រក់ និងការបន្លាចពីព្រលឹងបិសាចឲ្យចេញឆ្ងាយ និងនាំយកនូវលាភសំណាងល្អដល់ក្រុមគ្រួសារ។
ម៉ុងសាយជាក្រុមរបាំប្រពៃណីចិនរួមសម្ដែងដោយសិល្បករពាក់ក្រណាត់ច្នៃជារូបតោ ហក់លោតធ្វើត្រាប់តាមកាយវិការសត្វសាហាវ អមដោយអ្នកវាយស្គរលាន់ទ្រហឹងអឺងអាប់ឲ្យស៊ីទៅនឹងចង្វាក់នៃការលោតផ្លោះរបស់តោ។

ការលោតម៉ុងសាយនៅក្នុងថ្ងៃចូលឆ្នាំចិន តែងមានបុរសមួយក្រុមរូបរាងមាំមួន ដើរលោតម៉ុងសាយដើម្បីសុំលុយបរិច្ចាគពីអ្នកភូមិ (ស្រដៀងនឹងរបាំត្រុដិខ្មែរ ដែលក្រុមរបាំសុំបរិច្ចាគថវិកាតាមភូមិដូចគ្នា) ដោយក្នុងនោះមានបែងចែកជា ក្រុមលេងភ្លេងកំដរ ក្រុមពាក់ក្បាលតោ ស្លៀកឈុតតោ និងមនុស្សពាក់មុខតាប៉ិញញឹមកាន់ផ្លិត។ បន្ទាប់មកក៏នាំគ្នាដើរតាមដងផ្លូវនានាក្នុងភូមិស្រុក។ លុះអ្នកភូមិបានឮសំឡេងស្គរ នឹងនាំគ្នាចេញមកដោយយកស្រោមសំបុត្រអាំងប៉ាវ ទៅចងនៅលើបង្គោលឈើខ្ពស់ៗ ដើម្បីឲ្យក្រុមអ្នកលោតម៉ុងសាយឡើងទៅយក ដែលនេះជាទំនៀមទម្លាប់មួយដ៏សែនរីករាយសម្រាប់ប្រជាជានចិន។

ការរាំម៉ុងសាយ ភាសាអង់គ្លេសហៅ “Lion Dance” មិនមែនរបាំនាគក្នុងភាសាអង់គ្លេសថា Dragon Dance នោះទេ។ ម៉ុងសាយត្រូវការមនុស្សតែពីរនាក់ទេ ផ្ទុយពីរបាំនាគដែលគេត្រូវការមនុស្សច្រើន។
ប្រវត្តិមួយក្នុងចំណោមប្រវត្តិ ៤ នៃការកើតឡើងរបាំម៉ុងសាយ

កាលពីព្រេងនាយមានរឿងដំណាលថា កាលពីរាប់រយឆ្នាំមកហើយ មានភូមិតូចមួយត្រូវគំរាមកំហែងនៅថ្ងៃចូលឆ្នាំថ្មី ដោយក្រុមចោរព្រៃដែលតែងខ្លួនជាសត្វព្រៃចម្លែកៗ។ ក្រុមចោរបានបន្លាចប្រជាជនឲ្យរត់ចេញពីផ្ទះ និងលួចរបស់របរ ព្រមទាំងដីស្រែចម្ការពួកគេផងដែរ។ ដោយសារអត់ឃ្លាន អ្នកភូមិក៏បានងើបឈរប្រឆាំងនឹងក្រុមចោរព្រៃមិនស្គាល់មុខនោះ និងបានបង្កើតសម្លៀកបំពាក់ក្លែងក្លាយមួយដែលតំណាងឲ្យម៉ុងសាយ (សិង្ហ ឬ តោ) រហូតក្លាយជាប្រពៃណីតរៀងមក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពណ៌ ៣ នាំលាភសំណាង ហើយពណ៌១ ជាអពមង្គលក្នុងពិធីបុណ្យចូលឆ្នាំចិន
ចុចអាន៖ ហូបអាហារសម្រន់ទាំងនេះក្នុងកំឡុងចូលឆ្នាំចិន ដូចនាំសុភមង្គលចូលមកក្នុងជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


