Connect with us

សេដ្ឋកិច្ច

ការ​ដោះដូរ​ទំនិញ​កម្ពុជា-​ចិន ​សម្រេច​បាន $១៤,២ ​ពាន់​លាន ​កើន​ឡើង​ខ្ពស់

បានផុស

នៅ

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន សម្រេចបាន​នូវទំហំទឹកប្រាក់ចំនួន ១៤,២ ពាន់លានដុល្លារ កើន​ឡើង ២៧,៥% នៅក្នុង រយៈ​ពេល ៩ ខែ ឆ្នាំ ២០២៥ ​ក្នុង​នោះ កម្ពុ​ជានាំចេញ​ទៅ​ចិន​ចំនួន​​​ជាង​ ១,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,៧% ​ចំណែក​ចិន​នាំចូលមកវិញ​មានទំហំ ​១៣ ពាន់លានដុល្លារ កើនឡើង ៣២%។ នេះបើយោង​តាម​អគ្គនា​យកដ្ឋាន​គយ និង​​រដ្ឋា​ករ​​កម្ពុជា ​(GDCE)។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿង​សង្ហារឹម គ្រឿង​អលង្ការ និង​ផលិតផល​វាយ​នភណ្ឌ ចំណែក​ទំនិញ​ដែល​ប្រទេស​ចិន​នាំ​មក​កម្ពុជា​ មាន​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

​លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន មានប្រសាសន៍ថា កម្ពុជាមាន​ឱន​ភាព​ពាណិជ្ជកម្មជាមួយចិនច្រើន ដោយសារកម្ពុជានាំចូលវត្ថុធាតុដើមពីប្រទេសចិន ដើម្បីផលិត ​ហើយ​នាំចេញទៅអឺរ៉ុប និងអាមេរិក។

​លោក ឡោ វិចិត្រ បានបន្តថា កម្ពុជាក៏ត្រូវតែរកវិធីខ្លះដើម្បី​បង្រួញអតិរេក​ពាណិជ្ជកម្ម​ឱ្យតូច​ជាង​នេះ ដោយ​គួរតែមានរោងចក្រដែលអាចផ្គត់ផ្គង់វត្ថុធាតុដើមដោយខ្លួនឯងខ្លះ។

default

​​​នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេច​បាន​នូវទំហំទឹកប្រាក់ជាង ១៥,១៨ ពាន់លាន​ដុល្លារ កើនឡើង ២៣,៨% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ​កម្ពុជានាំចេញទំនិញទៅចិន មាន​តម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤% និងទំនិញ​ចិននាំចូលមកកម្ពុជាមានតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើនឡើង ២៤,៦%៕ ​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម