សេដ្ឋកិច្ច
កម្ពុជានឹងបង្កើតនិយតករទឹកស្អាតដើម្បី ប្រសិទ្ធភាពនៃការទទួលសេវាទឹកនៅកម្ពុជា
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានលើកឡើងថា កម្ពុជានឹងបង្កើតនិយតករទឹកស្អាត ដើម្បីធានាបាននូវនិរន្តរភាព ប្រសិទ្ធភាព និងភាពយុត្តិធម៌នៃការទទួលបានសេវាទឹកស្អាតដល់គ្រប់វិស័យ។

ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សា និងជំរុញការបង្កើតនិយតករទឹកស្អាតនៅកម្ពុជា ដែលជាអាទិភាពកំណែទម្រង់សំខាន់មួយ ដែលត្រូវបានចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លោក ហែម វណ្ណឌី បានលើកឡើងថា ទឹកស្អាតប្រៀបដូចជាសរសៃឈាមនៃសេដ្ឋកិច្ចរបស់យើង ដែលគាំទ្រឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ព្រមទាំងលើកកម្ពស់សុខភាពសាធារណៈ និងដោះស្រាយតម្រូវការចាំបាច់ប្រចាំថ្ងៃ។
ក្នុងកិច្ចប្រជុំនេះ តំណាងធនាគារពិភពលោកបានបង្ហាញគំរូនិយតករក្នុងវិស័យផ្សេងៗនៅកម្ពុជា ព្រមទាំងគំរូនិយតករទឹកស្អាតនៃបណ្តាប្រទេសនៅលើពិភពលោក ពិសេសប្រទេសព័រទុយហ្គាល់ ដែលក្រុមហ៊ុនទឹកស្អាតរបស់រដ្ឋ និងនិយតករទឹកស្អាតជាតិព័រទុយហ្គាល់ ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដើម្បីជំរុញកំណែទម្រង់វិស័យទឹកស្អាតរបស់ខ្លួនប្រកបដោយជោគជ័យ។

លោករដ្ឋមន្ត្រី ដែលទើបបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅប្រទេសព័រទុយហ្គាល់ បានលើកឡើងថា ព័រទុយហ្គាល់ មានប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាង ២០០ អង្គភាព ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង។ ចំណែកនៅកម្ពុជា ក្នុងចំណោមអាជ្ញាប័ណ្ណផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាង ៥០០ មានតែ ១១ ស្ថាប័នប៉ុណ្ណោះដែលជារដ្ឋាករទឹកសាធារណៈ ក្រៅពីនោះ ភាគច្រើនជាប្រតិបត្តិករឯកជនខ្នាតតូច។
ដូច្នេះ គំរូនិយតករទឹកស្អាតរបស់កម្ពុជាត្រូវតែមានលក្ខណៈសមស្របទៅនឹងស្ថានភាព និងតថភាពជាក់ស្តែងរបស់ប្រទេសយើង។

ជាមួយគ្នានោះ កិច្ចប្រជុំក៏បានពិនិត្យពិភាក្សាគំរូអភិបាលកិច្ច សិទ្ធិនិងអំណាច វិសាលភាព និងទិដ្ឋភាពពាក់ព័ន្ធសំខាន់ៗ សម្រាប់និយតករទឹកស្អាតរបស់កម្ពុជា ដើម្បីស្នើសុំការសម្រេចចុងក្រោយពីប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានបង្ហាញការគាំទ្រចំពោះការអនុវត្តវិធីសាស្រ្តសន្សឹមៗ តាមដំណាក់កាល ដើម្បីធានាបាននូវទំនុកចិត្ត តម្លាភាព និងការអនុវត្តប្រកបដោយប្រសិទ្ធភាព៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


