ព័ត៌មានអន្ដរជាតិ
វៀតណាមកំណត់គោលដៅកំណើនសេដ្ឋកិច្ច ១០% ឆ្នាំក្រោយ
រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដល់ ១០ ភាគរយ សម្រាប់ឆ្នាំ ២០២៦ ដោយរំពឹងឱ្យវៀតណាមក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៣នៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Nguyen Duc Chi បានបង្ហាញពីអត្រាគោលដៅនេះ ក្នុងបទបង្ហាញនៅសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃពុធ។ គោលដៅផ្សេងៗទៀត រួមទាំងកំណើន GDP សម្រាប់មនុស្សម្នាក់ចន្លោះពី ៥ ៤០០-៥ ៥០០ ដុល្លារ/ម្នាក់។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Hoa Binh បានឱ្យដឹងកាលពីថ្ងៃចន្ទមុននោះថា ក្នុងអត្រា ១០ ភាគរយ/ឆ្នាំ ចាប់ពីឆ្នាំក្រោយ ដល់ឆ្នាំ ២០៣០ នោះ GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម នឹងកើនដល់ ៨ ៥០០ ដុល្លារ/ម្នាក់ នៅឆ្នាំ ២០៣០ ហើយវៀតណាមនឹងជាប់ក្នុងបញ្ជីប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំង ៣០ លើពិភពលោក។
យោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាល GDP របស់វៀតណាមបានកើនឡើង ៧,៨៥ ភាគរយ ក្នុងរយៈពេល ៩ ខែដំបូងដើមឆ្នាំនេះ និង ៨,២៣ ភាគរយ នៅត្រីមាសទី៣។ តួលេខនេះ គឺខ្ពស់បំផុតទី២ក្នុងរយៈពេល ១១ ឆ្នាំ ដោយនៅតែពីក្រោយឆ្នាំ ២០២៣ ដែលសេដ្ឋកិច្ចស្ទុះងើបពីវិបត្តិកូវីដ១៩ប៉ុណ្ណោះ។
GDP របស់វៀតណាមរំពឹងនឹងកើន ៨ ភាគរយ ដល់ ៥១០ ប៊ីលានដុល្លារឆ្នាំនេះ ដោយធំបំផុតលំដាប់ទី ៣២ លើពិភពលោក ដោយកើនឡើង ៥ លេខ ធៀបនឹង ៥ ឆ្នាំមុន។ អ្នកជំនាញមើលឃើញថា អត្រាខ្ពស់នេះជួយវៀតណាមក្នុងសម្រេចបានកំណើនគោលដៅ ១០ ភាគរយ នៅឆ្នាំក្រោយ។
លោក Chi បាននិយាយថា អាទិភាពអភិវឌ្ឍន៍សំខាន់ៗសម្រាប់ឆ្នាំ ២០២៦ រួមមានការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ជាពិសេសនៅក្នុងប្រព័ន្ធឥណទាន ការដោះស្រាយបំណុលពិបាកទារ និងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងបៃតង បច្ចេកវិទ្យាបន្ទះឈីប និងបញ្ញាសិប្បនិម្មិត (AI)ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


