សេដ្ឋកិច្ច
កសិករចិញ្ចឹមឃ្មុំ ប្រមូលផលបានជិត៤តោន ក្នុងមួយឆ្នាំ ខណៈទីផ្សារមានតម្រូវខ្ពស់
កសិករម្នាក់ចិញ្ចឹមឃ្មុំតាមចម្ការមៀនម្នាក់ អាចប្រមូលផលទឹកឃ្មុំបានចន្លោះពី ៣តោន ទៅ៤តោន ក្នុងមួយឆ្នាំ ខណៈទីផ្សារទឹកឃ្មុំចិញ្ចឹមក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់។

ស្ថិតនៅក្នុងវ័យ ៣៥ឆ្នាំ លោក ហ៊ន់ សៀងហៃ ជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរ នៅខេត្តបាត់ដំបងបានឱ្យដឹងថា ឆ្នាំនេះ ការប្រមូលផលទឹកឃ្មុំរបស់លោក អាចប្រមូលផលបានជិត៤តោន ខណៈទីផ្សារទឹកឃ្មុំចិញ្ចឹមក្នុងស្រុកក៏កំពុងតែមានតម្រូវការខ្ពស់។
លោក សៀងហៃ បន្តថា សម្រាប់ពេលបច្ចុប្បន្ន ទឹកឃ្មុំចិញ្ចឹមអាចលក់ចេញទៅកាន់ទីផ្សារបាន ៦ម៉ឺនរៀល ទៅ៨ម៉ឺនរៀល ក្នុង១លីត្រអាស្រ័យទៅការបោះដុំ និងលក់រាយ។

ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងទៀតថា មូលហេតុដែលទឹកឃ្មុំខ្មែរ មានតម្រូវខ្ពស់ នេះក៏ដោយសារតែទឹកឃ្មុំដែលចិញ្ចឹមតាមចម្ការមៀន និងចម្ការគរ ភាគច្រើនមានរសជាតិផ្អែមឆ្ងាញ់ និងមានសុវត្ថិភាពខ្ពស់ដូចទៅនឹងទឹកឃ្មុំធម្មជាតិ ផងដែរ។
យ៉ាងណាមិញ ចំពោះទីផ្សារលក់ចេញ ទឹកឃ្មុំរបស់លោក ហ៊ន់ សៀងហៃ បច្ចុប្បន្នក៏អាចផ្គត់ផ្កង់ទៅតាមផ្សារទំនើបមួយចំនួនដែលស្ថិតនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តខ្លះ ផងដែរ។

គួរជម្រាបថា កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែររបស់លោក ហ៊ន់ សៀងហៃ បច្ចុប្បន្នមានធុងចិញ្ចឹមឃ្មុំ ប្រមាណជាង៣០០ធុង សម្រាប់ធ្វើជាជម្រកសត្វឃ្មុំ និងផលិតទឹកឃ្មុំសម្រាប់ផ្គត់ផ្គង់ទីផ្សារបានចន្លោះពី ៥០០០លីត្រ ទៅ៦០០០លីត្រ ក្នុងមួយខែ៕


អត្ថបទ៖ សួស សិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


