សេដ្ឋកិច្ច
គម្រោងសួនឧស្សាហកម្មបៃតងសកលបញ្ចប់ដោយជោគជ័យ
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ គម្រោងគាំទ្របឋមសម្រាប់សួនឧស្សាហកម្មបៃតងនៅកម្ពុជា ត្រូវបានបញ្ចប់ជាផ្លូវការ ដែលបង្ហាញនូវវឌ្ឍនភាពថ្មីមួយទៀត ក្នុងការផ្តល់ “គោលការណែនាំស្តីពីសួនឧស្សាហកម្មបៃតង” សម្រាប់តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនៅកម្ពុជា។

គម្រោងរយៈពេលមួយឆ្នាំ ដែលអនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដោយមានការគាំទ្រពីលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) នៃរដ្ឋាភិបាលស្វីស ផ្តោលើការលើកកម្ពស់ការយល់ដឹង ការវិភាគគម្លាតគោលនយោបាយ ការធ្វើផែនទីនៃភាគីពាក់ព័ន្ធ ការវាយតម្លៃតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មដែលបានជ្រើសរើស ធៀបនឹងបទដ្ឋានអន្តរជាតិ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង លោក ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងគាំទ្របឋមសម្រាប់សួនឧស្សាហកម្មបៃតង នាំយករបៀបវារៈបៃតងឱ្យឈានទៅមួយកម្រិតថ្មីទៀត ដោយពង្រីកផលជះរបស់គម្រោងពីកម្រិតរោងចក្រ ទៅកម្រិតសួនឧស្សាហកម្មទាំងមូល។
លោកបានអំពាវនាវឱ្យបន្តភាពជាដៃគូ ដើម្បីអនុវត្តដំណាក់កាលអនាគតនៃគម្រោងនេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួល។

លោកបានបន្ថែមថា “កិច្ចខិតខំប្រឹងប្រែងរួម និងជាប្រព័ន្ធនឹងធ្វើឱ្យអភិក្រម “សួនឧស្សាហកម្មបៃតង” នេះ ទទួលបានជោគជ័យ និងផ្តល់ជាឧត្តមប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។”
សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងគាំទ្របឋមនេះ បានប្រមូលផ្តុំតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស ដើម្បីពិនិត្យលទ្ធផលគម្រោង និងស្វែងរកវិធីសាស្ត្រអនុវត្តឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព និងបរិយាបន្ន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


