ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិបន្តហក់ឡើងជាង ១% ព្រឹកនេះ ជុំវិញភាពតានតឹងមជ្ឈិមបូព៌ា
តម្លៃប្រេងអន្តរជាតិបានបន្តហក់ឡើងសម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានអះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ ហើយកប៉ាល់ប្រដាប់អាវុធរបស់អ៊ីរ៉ង់បើកសំដៅនាវាបំពាក់ទង់ជាតិអាមេរិកក្នុងច្រកសមុទ្រ Hormuz ដោយបង្កើនភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន-តេហេរ៉ង់ជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងនាពេលអនាគត ម៉ាក Brent បានកើនឡើង ៧៧ សេន ឬ ១,១៤% ដល់ ៦៨,១០ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៧៩ សេន ឬ ១,២៥% ដល់ ៦៤ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ម៉ាក បានកើនឡើងប្រហែល ២% ពេលបិទការជួញដូរនៅថ្ងៃអង្គារ។ នៅសប្ដាហ៍មុន តម្លៃដដែលបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេលជាច្រើនខែដោយសារតែភាពតានតឹងមជ្ឈិមបូព៌ា ប៉ុន្តែបានធ្លាក់ចុះមកវិញ ដោយសារតែភាពតានតឹងបានធូរស្រាលនៅចុងសប្ដាហ៍មុន និងដើមសប្ដាហ៍នេះ។
ភាពតានតឹងផ្ទុះឡើងជាថ្មីនៅថ្ងៃអង្គារ ក្រោយយោធាអាមេរិកបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់មួយគ្រឿង ដែលហោះកៀកនាវាផ្ទុកយន្តហោះរបស់អាមេរិកនៅក្នុងសមុទ្រអារ៉ាប់។ ក្នុងពេលជាមួយគ្នានោះ ទូកប្រដាប់អាវុធរបស់អ៊ីរ៉ង់បានបើកចូលទៅជិតនាវាដឹកប្រេងបំពាក់ទង់ជាតិអាមេរិកនៅច្រកសមុទ្រ Hormuz។ ចំពេលដែលភាពតានតឹងកើនឡើង អ៊ីរ៉ង់ឯណោះវិញទាមទារឱ្យមានការផ្លាស់ប្តូរកន្លែងចរចានៅសប្ដាហ៍នេះ ពីប្រទេសតួកគី ទៅប្រទេសអូម៉ង់វិញ ដែលបង្កើនការចោទសួរថាតើកិច្ចប្រជុំអាចឆ្ពោះទៅមុខដែរឬយ៉ាងណា។
អ្នកជំនាញទីផ្សារបានលើកឡើងថា ការវិវត្តចុងក្រោយកំពុងបង្កើនក្ដីបារម្ភពាក់ព័ន្ធនឹងការរំខានផ្នែកផ្តត់ផ្គង់ប្រេង ជាពិសេសតាមច្រក Hormuz ដែលរួមចំណែកដល់ការដឹកប្រេងរបស់សកលប្រហែល ២០ លានបារ៉ែល/ថ្ងៃ ពោលគឺចន្លោះពី ២០-៣០% នៃការប្រើប្រាស់សកល។
តម្លៃប្រេងក៏កើនឡើងផងដែរ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងឥណ្ឌា ដែលបង្កើតសុទិដ្ឋិនិយមផ្នែកសេដ្ឋកិច្ច ហើយអាចជួយបង្កើនតម្រូវការ ខណៈជម្លោះអ៊ុយក្រែន និងរុស្ស៊ី បន្តរារាំងដល់ការនាំចេញប្រេងរបស់រុស្ស៊ីសម្រាប់ទីផ្សារសកល៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


