សេដ្ឋកិច្ច
អតិថិជនក្នុងវិស័យហិរញ្ញវត្ថុប្រមាណ ៨០% ងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថល
ប្រធាននាយកប្រតិបត្តិ នៃធនគារហត្ថា លោក មិន សុផា បានគូសបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នអតិថិជនក្នុងវិស័យហិរញ្ញវត្ថុប្រមាណ ៨០% បានងាកប្រើប្រាស់សេវាទូទាត់សាច់ប្រាក់ និងការទូរទាត់ប្រាក់នានាតាមប្រព័ន្ធអ៉ីនធឺណិត Banking និងតាមរយៈបាគង ដែលខុសស្រឡាស់កាលពីឆ្នាំ២០០៧ ដែលអតិថិជនយកសាច់ប្រាក់់ទៅដាក់ផ្ទាល់នៅធនគារ។

នៅក្នុងកិច្ចសន្ទនាហិរញ្ញវត្ថុរបស់កម្ពុជាថ្មី ក្រោមប្រធានបទ «វឌ្ឍនភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា — កាលានុវត្តភាព ហានិភ័យ និងដំណោះស្រាយ» លោកសុផា បានលើកឡើងថា នៅឆ្នាំ២០០៧ Mobile app នៅមិនទាន់មាននៅឡើយ ដោយធនាគារមួយចំនួនបានអភិវឌ្ឍន៍ Internet Bangking អាចធ្វើការទូទាត់តាមអ៉ីនធឺណិត ប៉ុន្តែនៅមានដែនកំណត់ខ្លាំង ព្រោះនាពេលនោះស្ទើតែ ១០០% គឺជាអតិថិជនប្រើជាសាច់ប្រាក់ និងមួយចំនួនទៀតគឺសែក។
ប៉ុន្តែអ្វីដែលគួរឱ្យគត់សម្គាល់ យើងឃើញថា មកដល់ពេលបច្ចុប្បន្ននេះ ការធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធឌីជីថល ធៀបជាមួយនឹងការធ្វើប្រតិបត្តិការប្រើជាសាច់ប្រាក់ បើទោះបីធនាគារហត្ថា ដែលកន្លងមកប្រជាពលរដ្ឋស្គាល់ថាជាធនាគារហត្ថាកសិករ ស្ថិតនៅខ្នាតតូចនៅឡើយនោះ ក៏ប៉ុន្តែរឿងមួយដែលគួរឱ្យចាប់អារម្មណ៍ គឺ ៨០% ប្រជាពលរដ្ឋបានងាកប្រើប្រាស់ការទូទាត់តាមរយៈឌីជីថល និងតាមរយៈបាគង ជំនួសវិញ។ លោក មិន សុផា បន្ថែមបែបនេះ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែរថា កន្លងមកធនាគារដាក់បុគ្គិកច្រើនសម្រាប់ទទួលលុយពីអតិថិជន ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះវិញ គឺ ៨០% ពលរដ្ឋងាកមកទូទាត់តាមរយៈប្រព័ន្ធអ៊ីនធឺណិត Banking ជំនួសវិញ។

ចំពោះតួរលេខនេះដែរលោកយល់ថា ទិន្ន័យនេះ មិនមែនកើនឡើងចំពោះតែធនាគារហត្ថា មួយនោះទេ គឺចំពោះធនាគារ និងស្ថាប័នហិរញ្ញវត្ថុទូទៅដែរ ក៏តួរលេខនេះកើតមានការកើតឡើងដូចគ្នាដែរ។ ដូច្នេះហើយ អ្វីដែលជាការពង្រឹងរបស់ធនាគារបន្ថែម គឺជាការច្នៃប្រឌិតទៅលើប្រព័ន្ធឌីជីថលដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជន ជាជាងការវិនិយោគទៅលើសាខា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


