ព័ត៌មានអន្ដរជាតិ
វៀតណាមត្រៀមកាត់បន្ថយជើងហោះហើរពីខែមេសា ក្រោយចិន ថៃហាមឃាត់ការនាំចេញប្រេងយន្តហោះ
អាជ្ញាធរវៀតណាមបានព្រមានឧស្សាហកម្មអាកាសចរណ៍របស់ប្រទេស ឱ្យត្រៀមខ្លួនសម្រាប់លទ្ធភាពកាត់បន្ថយជើងហោះហើរចាប់ពីខែមេសា បន្ទាប់ពីចិន និងថៃ បានផ្អាកការនាំចេញប្រេងឥន្ធនៈយន្តហោះដោយសារតែជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កើនហានិភ័យខ្វះខាតប្រេងផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទ (១៦ មីនា)។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបាននិយាយក្នុងឯកសារចុះថ្ងៃទី ៩ ខែមីនា ដែលបានផ្ញើទៅក្រសួងដឹកជញ្ជូន យ៉ាងដូច្នេះថា៖ «មានហានិភ័យនៃកង្វះប្រេងឥន្ធនៈយន្តហោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចាប់ពីដើមខែមេសា និងខែបន្តបន្ទាប់»។
អាជ្ញាធរដដែលបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍គួរតែពិនិត្យឡើងវិញនូវផែនការរបស់ពួកគេ ជាពិសេសសម្រាប់ផ្លូវហោះហើរក្នុងស្រុក និងបានណែនាំប្រតិបត្តិករអាកាសយានដ្ឋាន ឱ្យរៀបចំកន្លែងចតយន្តហោះបន្ថែមសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម។
យោងតាមឯកសារពីនិយតករអាកាសចរណ៍ និងអ្នកនាំចូល វៀតណាមនាំចូលប្រេងឥន្ធនៈយន្តហោះជាង ២/៣ ដោយ ៦០% ក្នុងនោះ បានមកពីប្រទេសចិន និងថៃ។ ក្រៅពីនោះ វៀតណាមក៏ប្រឈមនឹងការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេងយន្តហោះពីសិង្ហបុរីផងដែរ។
ក្នុងឯកសារដាច់ដោយឡែកដែលរ៉យទ័របានឃើញ ក្រុមហ៊ុននាំចូលប្រេងសំខាន់ៗ ដូចជា Petrolimex និង Skypec បាននិយាយថា ពួកគេអាចធានាការផ្គត់ផ្គង់ប្រេងយន្តហោះត្រឹមតែខែមីនាប៉ុណ្ណោះ។ Skypec បានជំរុញឱ្យនិយតករកម្រិតការដឹកជញ្ជូនតាមផ្លូវអាកាស ប្រសិនបើជម្លោះនៅតែបន្ត។
គេមើលឃើញថា ខណៈការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ាត្រូវបានរាំងស្ទះ ប្រទេសចិនកាលពីដើមខែនេះ បានស្នើសុំក្រុមហ៊ុនចម្រាញ់ប្រេងរបស់ខ្លួន កុំឱ្យធ្វើកិច្ចព្រមព្រៀងនាំចេញថ្មីៗ ហើយក្រោយមកទៀត បានហាមឃាត់ការនាំចេញប្រេងឥន្ធនៈចម្រាញ់ជាផ្លូវការចាប់ពីថ្ងៃទី ១១ ខែមីនា។ ថៃឯេណោះវិញ ក៏បានហាមឃាត់ការនាំចេញផលិតផលប្រេងចម្រាញ់ រួមទាំងប្រេងឥន្ធនៈយន្តហោះផងដែរ នៅថ្ងៃទី ៦ ខែមីនា លើកលែងតែការនាំចេញទៅមីយ៉ាន់ម៉ា និងឡាវ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


