សេដ្ឋកិច្ច
ក្រុមហ៊ុន សូគីម៉ិច ប្រកាសផ្អាកផ្គត់ផ្គង់ ហ្គាស ដោយសារសង្គ្រាមនៅមជ្ឍិមបូព៌ា
ក្រុមហ៊ុន សូគីម៉ិច បានប្រកាសផ្អាការផ្គត់ផ្គងឧស្ម័ន LPG ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ ដោយសារស្ថានភាពសង្គ្រាម និងការអូសបន្លាយពេលវេលានៅតំបន់មជ្ឈិមបូព៌ា បានប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័ន LPG ទូទាំងពិភពលោក រួមទាំងកម្ពុជា។

ក្រុមហ៊ុន សូគីម៉ិច បញ្ជាក់ថា ខ្លួនមិនអាចនាំចូលឧស្ម័ន LPG ចាប់តាំងពីដើមខែមីនា ហើយមិនអាចបន្តផ្គង់ផ្គង់ឧស្ម័ន LPG ដល់អតិថិជនតាមតម្រូវការបានឡើយ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ក្រុមហ៊ុន សូគីម៉ិច ផ្គត់ផ្គង់ទីផ្សារឧស្ម័ន LPG ប្រមាណតែ ៣% តែប៉ុណ្ណោះ ប្រសិនបើក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ចាប់ពីខែ មេសាតទៅ កម្ពុជាក៏នៅមានប្រភពមួយចំនួនធំទៀត ដែលមានលទ្ធភាពផ្គង់ផ្គង់ក្នុងស្រុកបាន។
លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអំពាវនាវឱ្យប្រជាពលរដ្ឋកុំទាន់មានការព្រួយបារម្ភជុំវិញស្ថានភាពនេះ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


