សេដ្ឋកិច្ច
សមាគមម្រេចកំពតរំពឹងថាឆ្នាំនេះគ្រោងនាំចេញម្រេចឱ្យបានលើសពី៧០តោន ដោយសារមានតម្រូវការទីផ្សារខ្ពស់
សមាគមលើកស្ទួយម្រេចកំពតរំពឹងថា នៅឆ្នាំនេះសមាគមនឹងពង្រីកការនាំចេញម្រេចទាំងបីប្រភេទឱ្យបានលើសពី៧០តោន ដោយសារមានតម្រូវការទីផ្សារទូលាយ និងមានការបញ្ជាទិញច្រើនជាងមុន។
លោក ងួន ឡាយ សមាគមលើកស្ទួយម្រេចកំពតបានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី៥មិថុនាឱ្យដឹងថា «សម្រាប់ទីផ្សារកំពតមកដល់ថ្ងៃនេះយើងមានទីផ្សារល្អទេព្រោះយើងមានធ្វើកិច្ចសន្យាកុងត្រាជាមួយក្រុមហ៊ុនដែលភាគច្រើនយើងផ្តោតទៅលើកសិករខ្នាតតូចៗដែលមានកសិករជុំវិញ២៨៧គ្រួសារដែលធ្វើកុងត្រាហ្នឹង»។

លោក បានបន្តទៀតថា ក្នុងនោះចុះកុងត្រាជាមួយក្រុមហ៊ុនអ៊ីយូលែនជាង១៧០គ្រួសារ ក្រុមហ៊ុនហ្វាមលីងជាង៧០គ្រួសារ ក្រុមហ៊ុនផារ៉ាដាយ២០គ្រួសារ និងក្រុមហ៊ុនឡាផ្លែន ថេសិនប្រមាណជាង២០គ្រួសារសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។
លោកប្រធានសមាគមបានបន្ថែមទៀត«ដូច្នេះសរុបមកវិញសម្រាប់ទីផ្សារម្រេចកំពតឆ្នាំនេះយើងមិនមានអ្វីគួរឱ្យព្រួយបារម្ភទេទៅលើកសិករខ្នាតតូចនិងមធ្យម»។

លោក បានឱ្យដឹងទៀតថាសមាគមក៏បានសម្របសម្រួលជាមួយកសិករខ្នាតធំដែលមានជាង១០០គ្រួសារនិងកសិករខ្នាតមធ្យមខ្លះដែលកន្លងមកការផលិតខុសពីស្តង់ដាដោយសមាគមបានជួយរៀបចំជាមួយក្រុមហ៊ុនអ៊ីយូលែនបង្កើតជាវេបសាយដើម្បីលក់នៅតាមអនឡាញដែលគ្រោងនឹងចេញឆាប់ៗនេះ។
លោក បានបញ្ជាក់បន្ថែមថាជំងឺកូវីដ‑ ១៩មិនបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារម្រេចកំពតនោះទេពោលគឺតម្លៃទីផ្សារនៅតែល្អប្រសើរដដែលទេបើទោះបីជាកន្លងទៅយើងពឹងផ្អែកទីផ្សារអ្នកទេសចរណ៍៣០ភាគរយក៏ដោយ។
លោក ប្រធានសមាគមបានបញ្ជាក់ថាបច្ចុប្បន្ននេះសមាគមមានម្រេចចំនួនបីប្រភេទសម្រាប់លក់នាំចេញទៅក្រៅប្រទេសទី១ម្រេចក្រហមមានតម្លៃប្រមាណ២៥ដុល្លារក្នុងមួយគីឡូក្រាម ទី២ម្រេចស មានតម្លៃ២៨ដុល្លារ និងទី៣ម្រេចខ្មៅមានតម្លៃ១៥ដុល្លារក្នុងមួយគីឡូក្រាម។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះសមាគមលើកស្ទួយម្រេចកំពតមានសមាជិកជាកសិករដាំម្រេចចំនួន៤០៤គ្រួសារទាំងកសិករខ្នាតតូច កសិករខ្នាតមធ្យមនិងកសិករខ្នាតធំ៕ អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


