Connect with us

សេដ្ឋកិច្ច

ឃើញប្រេងសាំងឡើងថ្លៃកុំឆ្ងល់! នេះជាមូលហេតុ

បានផុស

នៅ

តម្លៃប្រេងសាំងពិភពលោក បានឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានសោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្រូវការមានការហក់ឡើងវិញ នៅពេលវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ត្រូវបន្ធូរបន្ថយ ដែលជាហេតុជំរុញឲ្យឧបករណ៍ផលិតថាមពល ងាកចេញពីការប្រើប្រាស់ហ្គាសនិងធ្យូងថ្មថ្លៃៗ ទៅប្រើប្រេងឥន្ធនៈនិងប្រេងម៉ាស៊ូតវិញ។

ប្រេងឆៅម៉ាក Brent បានកើនឡើង ៨៧សេនឬ ១ភាគរយ ពោលគឺស្មើនឹង ៨៥.៧៣ដុល្លារក្នុងមួយបារ៉ែល ដែលនេះជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំ២០១៨មក។

ចំណែកប្រេងឆៅម៉ាក U.S. West Texas Intermediate (WTI) បានឡើងថ្លៃ ១.១២ដុល្លារឬ ១,៤% ដល់ ៨៣.៤០ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតគិតចាប់ពីខែតុលាឆ្នាំ ២០១៤មក។

កិច្ចសន្យាទាំងពីរ បានកើនឡើងយ៉ាងហោចណាស់ ៣ភាគរយ កាលពីសប្តាហ៍មុន។

អ្នកវិភាគមកពីធនាគារ ANZ បាននិយាយនៅក្នុងកំណត់សម្គាល់មួយនៅថ្ងៃចន្ទទី១៨ខែតុលានេះថា “ការបន្ធូរបន្ថយ ការរឹតត្បិតនៅជុំវិញពិភពលោក ទំនងជាជួយដល់ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ប្រេងឥន្ធនៈ”។

ទីផ្សារប្រេងឥន្ធនៈកើនឡើងយ៉ាងខ្លាំងនេះ ត្រូវបានជំរុញដោយព័ត៌មានថា សហរដ្ឋអាមេរិកនឹងបើកព្រំដែនរបស់ខ្លួនចំពោះអ្នកទេសចរបរទេសដែលចាក់វ៉ាក់សាំងរួច នៅខែក្រោយ។

ពួកគេបានបន្ថែមថា ការផ្លាស់ប្តូរពីហ្គាសទៅប្រើប្រេងសម្រាប់ផលិតថាមពល អាចបង្កើនតម្រូវការរហូតដល់ ៤៥០,០០០ បារ៉ែលក្នុងមួយថ្ងៃ នៅត្រីមាសទី៤។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់ក៏អាចកើនឡើងពីសហរដ្ឋអាមេរិកផងដែរ ដែលនៅទីនោះ កាលពីសប្តាហ៍មុនក្រុមហ៊ុនថាមពល បានបន្ថែមស្ថានីយ៍ចម្រាញ់ប្រេងនិងហ្គាសធម្មជាតិរយៈពេល៦សប្តាហ៍ជាប់ៗគ្នា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters 

ចុចអាន៖ ADB អនុម័តប្រាក់កម្ចី ៤០លានដុល្លារ គាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជា អភិវឌ្ឍវិស័យហិរញ្ញវត្ថុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥៩ វិនាទី មុន

សហព័ន្ធកីឡាវាយសីកម្ពុជា លើកឡើងពីការប្រមូលផ្ដុំកីឡាករឆ្ពោះទៅស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥

សេដ្ឋកិច្ច៨ នាទីutes មុន

កម្ពុជាពង្រីកបានទីផ្សារនាំចេញដំឡូងមីទៅចិន អំឡុងពេលអនុវត្តគោលនយោបាយជាតិ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

លោក ត្រាំ ប្រកាស​ថា កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​ចម្រាញ់​អ៊ុយរ៉ាញ៉ូម

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ថា ចំណាត់ការបញ្ហាព្រំដែនជាមួយថៃ ស្ដែងឱ្យឃើញពីភាពចាស់ទុំលើកិច្ចការពារជាតិរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ឧស្សាហកម្មអាកាសចរណ៍សកល រំពឹងបន្ត​ទទួល​ផលចំណេញ ទោះ​សេដ្ឋកិច្ចសកលមិនសូវស្រួល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម១៨ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Sokha Hotels

ព័ត៌មានពេញនិយម