សេដ្ឋកិច្ច
ត្រូវរក្សាលេខសម្ងាត់ធនាគារបែបណាដើម្បីសុវត្ថិភាព?
លេខសម្ងាត់(Password) ធនាគារប្រៀបដូចជាសោចាក់ផ្ទះ ប្រសិនបើមានការធ្វេសប្រហែសដោយប្រការណាមួយនោះ គឺនឹងមានការខាតបង់។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា លេខសម្ងាត់របស់ប្រព័ន្ធធនាគារ ដែលយើងប្រើប្រាស់សព្វថ្ងៃត្រូវរក្សាឱ្យបានគង់វង្ស ដូចយើងថែរក្សាសោផ្ទះ សោឡាន សោម៉ូតូ សោទូ កុំឱ្យអ្នកផ្សេងដឹងជាដាច់ខាត ដើម្បីសុវត្ថិភាពថវិកានៅក្នុងធនាគាររបស់យើង។
លោកបន្តថា« ធនាគារមានប្រព័ន្ធគ្រប់គ្រាន់ការពារសុវត្ថិភាព ប៉ុន្តែបើពឹងតែទៅលើធនាគារតែម្នាក់ឯងមិនគ្រប់គ្រាន់ទេ បើអ្នកប្រើប្រាស់ធ្វេសប្រហែសលេខសម្ងាត់ ដូចឱ្យកូនសោទៅគេចូលក្នុងផ្ទះខ្លួនអ៊ីចឹងដែរ»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា លេខសម្ងាត់របស់ប្រព័ន្ធធនាគារ ដែលយើងប្រើប្រាស់សព្វថ្ងៃត្រូវរក្សាឱ្យបានគង់វង្ស ដូចយើងថែរក្សាសោផ្ទះ សោឡាន សោម៉ូតូ សោទូ កុំឱ្យអ្នកផ្សេងដឹងជាដាច់ខាត ដើម្បីសុវត្ថិភាពថវិកានៅក្នុងធនាគាររបស់យើង។

បើតាមលោក ចាន់នី លេខសម្ងាត់ត្រូវតែមាននិមិត្តសញ្ញា អក្សរ លាយជាមួយលេខ ដើម្បីសុវត្ថិភាព។ នៅពេលបង្កើតកុងធនាគារ ភ្នាក់ងារធនាគារ និងណែនាំអតិថិជនពីរបៀបការពារ និងគ្រប់គ្រង។ ចំពោះលេខសម្ងាត់ អ្នកប្រើប្រាស់ជាអ្នកដាក់ដោយខ្លួនឯង តាមចំណង់ចំណូលចិត្ត។
នាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានសង្កត់ធ្ងន់ថា អ្នកដែលងាយប្រឈមនឹងបាត់បង់ប្រាក់ គឺអ្នកប្រើប្រាស់ដែលធ្វេសប្រហែសមិនធ្វើតាមការណែនាំរបស់ធនាគារ។ ផ្ទុយទៅវិញ អ្នកដែលអនុវត្តតាមការណែនាំរបស់ធនាគារ គឺមានសុវត្ថិភាពខ្ពស់ ពុំធ្លាប់មានការបាត់បង់ឡើយ៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


