សេដ្ឋកិច្ច
រដ្ឋមន្រ្តីទេសចរណ៍៖ រយៈពេល២ថ្ងៃខេត្តព្រះសីហនុទទួលភ្ញៀវជិត ៤ម៉ឺននាក់ខ្ពស់ជាងខេត្តដទៃ
ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ពោលគឺថ្ងៃទី ០៦-០៧ ខែវិច្ឆិកា ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរទៅលំហែកម្សាន្តចំនួន ៣៧,៦៤១ នាក់ គឺខ្ពស់ជាងបណ្តាខេត្តមួយចំនួន រួមទាំងរាជធានីភ្នំពេញ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ចរន្តភ្ញៀវទេសចរ ដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសនៅតែមានការកើនឡើង ចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។
បើតាមលោក ថោង ខុន ទោះបីពុំមានថ្ងៃឈប់សម្រាកបុណ្យជាតិ ប៉ុន្តែចរន្តភ្ញៀវទេសចរណ៍ផ្ទៃក្នុងនៅតែមានភាពសកម្មរៀងរាល់ចុងសប្តាហ៍។
លោកបានបន្តថា រមណីយដ្ឋានទេសចរ និងគោលដៅទេសចរទូទាំងប្រទេស បានបើកដំណើរការទទួលភ្ញៀវទេសចរ ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានផ្អាកសកម្មភាពកន្លងមក ក៏បានរៀបចំដើម្បីទទួលភ្ញៀវទេសចរណ៍ផងដែរ ពិសេស ជាពិសេសត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអ៊ុំទូកខាងមុខនេះ។

ទន្ទឹមនឹងនេះ លោក ថោង ខុន បានកត់ស្គាល់ឃើញថា ម្ចាស់មូលដ្ឋានអាជីវកម្ម និងភ្ញៀវទេសចរ មានការយល់ដឹងកាន់តែប្រសើរ និងបានចូលរួមអនុវត្តវិធានការនានា កាន់តែសកម្ម ពិសេសវិធានការ «៣កុំ និង ៣ការពារ» ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្ម៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


