Connect with us

ព័ត៌មានជាតិ

វិស័យបី អាចជួយកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យសម្រេចបាន ៤.៨% នៅឆ្នំា ២០២២

បានផុស

នៅ

តាមការព្យាករណ៍ជាបណ្ដោះអាសន្នរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២២នេះ កម្ពុជា អាចមានកំណើនសេដ្ឋកិចច្ចក្នុងរង្វង់ ៤.៨ ភាគរយ ។ ការព្យាករណ៍នេះប្រាកដថានឹងអាចមានការកែតម្រូវនៅ​ពេលដែលអនុវត្តបាន៦ខែដើមឆ្នាំ ឬក៏៩ខែ តាមជាក់ស្តែង។ នេះជាការលើកឡើងរបស់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី ១៨ ខែ មករានេះ។

លោក មាស សុខសេនសាន បានប្រាប់កម្ពុជាថ្មីថា មានវិស័យចំនួនបី ដែលអាចជួយជំរុញសេដ្ឋកិច្ចជាតិ ឲ្យមានសន្ទុះកើនឡើង។ វិស័យទាំងនោះរួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីវិស័យទាំងបីនេះ វិស័យអទិភាពមួយទៀត ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិដែរនោះគឺវិស័យកសិកម្ម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពីខែ វិច្ឆិកា ឆ្នាំ ២០២១ថា ការនាំចេញក្នុងវិស័យកសិកម្ម លើសផែនការ បើធៀបនឹងឆ្នាំមុន ទោះជាកម្ពុជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ខណៈដែលកម្ពុជានឹងចរចានាំចេញដោយត្រង់នូវកសិផលជាកញ្ចប់ ជាមួយប្រទេសចិននាពេលខាងមុននេះ។

សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមថា ការនាំចេញរបស់វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម កាន់តែមានភាពល្អប្រសើរ ព្រមជាមួយនឹងការមកដល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការពង្រឹងនូវវិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស ជាពិសេសចិន។

ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានលើកឡើងថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ​២០២១​ ​មានលក្ខណៈ​ល្អប្រសើរ​ជាង​ការរំពឹង​ទុក​ ហើយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹងវិល​ទៅរក​៧% ត្រឹមឆ្នាំ ២០២៤។​

ការរំពឹងបែបនេះ សំអាងទៅលើកត្តាមួយចំនួន ដូចជាកត្តាទីផ្សារក្រៅប្រទេស ការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ដែលជាទីផ្សារធំរបស់កម្ពុជា មិនមានភាពថមថយ។ ក្រៅពីនេះ ក៏មានកត្តាសំខាន់ៗផ្សេងៗទៀតដែរ ដូចជាកត្តាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមផ្សំជាមួយវិធានការនានា ដែលរដ្ឋាភិបាលដាក់ចេញកន្លងមក។

ជាក់ស្តែងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ចរយៈពេល១១ខែឆ្នាំ២០២១ បង្ហាញថា វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរមានកំណើន ១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានត្រឹម១០%ប៉ុណ្ណោះ។ រីឯការនាំចេញទំនិញមិនមែនកាត់ដេររយៈពេល១១ខែ គឺមានការកើនឡើងប្រមាណ៥៣%។

ផ្ទុយពីការរំពឹងរបស់រាជរដ្ឋាភិបាល ធនាគារពិភពលោក បានវាយតម្លៃថា វត្តមានរបស់វីរុសបំប្លែង Omicron អាចរំខានដល់ការងើបឡើងវិញនៃឧស្សាហកម្ម ទេសចរណ៍ និងមានការកើនឡើងហានិភ័យផ្នែកហិរញ្ញវត្ថុ ជាមួយនឹងការកើនឡើងនៃបំណុល និងភាពងាយរងគ្រោះចំពោះគ្រោះមហន្តរាយធម្មជាតិ និងហេតុការដែលពាក់ព័ន្ធអាកាសធាតុ។

ទោះយ៉ាងណា លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លើកឡើងថា ផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ដែលបង្កដោយមេរោគបំប្លែងថ្មីនេះ អាស្រ័យទៅលើទំហំនៃការរីករាលដាល៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១៩ នាទីutes មុន

ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនប្រឡង

ព័ត៌មានជាតិ៣៨ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៤៣ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម