ព័ត៌មានជាតិ
ADB ព្យាករណ៍ សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើងវិញនៅឆ្នាំ២០២១
ភ្នំពេញ៖សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាដែលហៅកាត់ថា ADB បានអះអាងជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើងវិញ ៥.៤ ភាគរយនៅឆ្នាំ២០២១ ខណៈឆ្នាំ២០២០ ធ្លាក់ចុះក្នុងរង្វង់ -៤.០% ដោយសារវិបត្តិជំងឺកូវីដ១៩។
យោងតាមការចុះផ្សាយរបស់ ADB លោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាមានប្រសាសន៍ថា«ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្នុងរង្វង់ -៤.០% ប៉ុន្តែនៅឆ្នាំក្រោយនេះនឹងមានកំណើនឡើងវិញ ដោយសារកម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគតពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម»។
ADB បានព្យាករណ៍ទៀតថា ចំណែកសេដ្ឋកិច្ចតំបន់អាស៊ីវិញនឹងធ្លាក់ចុះ -០,៤% ឆ្នាំនេះ ប៉ុន្តែនឹងកើនឡើងដល់ ៦,៨% នៅឆ្នាំ ២០២១ ព្រោះទស្សនវិស័យសេដ្ឋកិច្ចរបស់អាស៊ីកំពុងបង្ហាញសញ្ញានៃភាពប្រសើរឡើងខណៈពេលដែលការបិទខ្ទប់មួយចំនួនបានបន្ធូរបន្ថយ ហើយពាណិជ្ជកម្មចាប់ផ្តើមងើបឡើងវិញ។
ដោយឡែកធនាគារពិភពលោកកាលពីអំឡុងខែកញ្ញា បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំនេះនឹងធ្លាក់ចុះ-២ភាគរយ។ រីឯមូលនិធិរូបិយវត្ថុអន្តរជាតិIMF ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ -១.៥ភាគរយខណៈរដ្ឋាភិបាលកម្ពុជានៅតែរក្សាការព្យាករណ៍លើសេដ្ឋកិច្ចរបស់ខ្លួនដូចលើកមុនដដែល ពោល គឺកម្ពុជាវាយតម្លៃថា សេដ្ឋកិច្ចនឹងធ្លាក់ចុះមក-១.៩ភាគរយនៅក្នុងឆ្នាំ២០២០នេះដោយសារតែវិបត្តិកូវីដ១៩ ហើយនៅក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជានឹងងើបមកវិញក្នុងរង្វង់៣.៥ភាគរយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


