Connect with us

សេដ្ឋកិច្ច

ប្រេងសាំងធម្មតាបន្តឡើងថ្លៃ ៥៦០០រៀល ក្នុងមួយលីត្រ ខណៈម៉ាស៊ូតចុះមក ៥៤០០រៀល

បានផុស

នៅ

ប្រេងសាំងធម្មតាបន្តឡើងថ្លៃ ៥៦០០រៀល ក្នុងមួយលីត្រ ខណៈដែលប្រេងម៉ាស៊ូត បានចុះថ្លៃមកត្រឹម ៥៤០០រៀល។ តម្លៃប្រេងលក់រាយនេះ ចាប់អនុវត្តពីថ្ងៃទី ២១ ឧសភា រហូតដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២។ នេះបើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីយប់ថ្ងៃទី ២១ ខែ ឧសភា នៅក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងទីក្រូងហ្សូរិច ប្រទេសស្វីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា តម្លៃប្រេងសាំង និងម៉ាស៊ូត ដែលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបង្ហាញនេះ បើធៀបនឹងតម្លៃ​ដើមកាលពីសប្តាហ៍មុន ប្រេងសាំងធម្មតា មានតម្លៃ ៥៥៥០រៀល ក្នុងមួយលីត្រ ពោលគឺឡើងថ្លៃ ៥០រៀល ខណៈដែលប្រេងម៉ាស៊ូត កាលពីសប្តាហ៍មុន មានតម្លៃ ៥៨០០រៀល ក្នុងសប្តាហ៍នេះចុះ ៤០០រៀល នៅត្រឹម ៥៤០០រៀលក្នុងមួយលីត្រ។

ក្រសួងពាណិជ្ជកម្ម បានដូរគោលការណ៍ការក្នុងចេញប្រកាសតម្លៃប្រេងឥន្ធនៈ រៀងរាល់ ១០ថ្ងៃម្តង ដើម្បីសម្រួលដល់វិស័យលក់រាយ និងប្រជាពលរដ្ឋ ស្របពេលដែលតម្លៃប្រេងឥន្ធនៈមានការប្រែប្រួលលឿន ក្នុងរយៈពេលចុងក្រោយនេះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការឡើងថ្លៃប្រេង គឺជាប្រភពនៃការកើនឡើងថ្លៃដើម។ លោកថា គ្រប់មុខទំនិញទាំងអស់ ទំនិញណាក៏ប្រើប្រាស់ការដឹកជញ្ជូនដែរ។ ទោះជាផលិតក្នុងស្រុក គឺត្រូវដឹកពីចម្ការមកកាន់ផ្សារ ដឹកពីផ្សារទៅផ្ទះ សុទ្ធតែប្រើប្រាស់ប្រេងទាំងអស់ ដែលនេះធ្វើឱ្យមានការកើនឡើងថ្លៃដើមផលិតកម្ម ដែលយើងហៅថា ជាមូលដ្ឋាននៃអតិផរណា។

លោកបណ្ឌិតបន្តថា នេះគឺជាបញ្ហាសកលមិនមែនកម្ពុជាឡើងថ្លៃប្រេងតែម្នាក់ឯងនោះទេ។« វាជារឿងមួយដែលជៀសមិនផុតទេ ព្រោះវាជារឿងសកល គឺជាការកើនឡើងថ្លៃប្រេងនៅលើសកលលោក អ៊ីចឹងចង់មិនចង់កម្ពុជាត្រូវតែរងឥទ្ធិពលនៃការកើនឡើងថ្លៃប្រេងនេះ»។ នេះជាការបន្ថែមរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម