ព័ត៌មានជាតិ
អ្នកភ្នំពេញមិនបាច់ភ័យដាច់ភ្លើងទៀតទេ រោងចក្រអគ្គិសនី ៤០០ មេហ្គាវ៉ាត់ សង់រួចហើយនៅល្វាឯម
ប្រភពថាមពលថ្មីមួយទៀតដែលមានអនុភាព ៤០០ មេហ្កាវ៉ាត់ នៅស្រុកល្វាឯមបានបញ្ចប់ការសាងសង់ ១០០ ភាគរយ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា រោងចក្រអគ្គិសនីថ្មីនេះ នឹងជួយបង្កើនអានុភាពការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់អគ្គិសនី ដែលជាតម្រូការចាំបាច់របស់ប្រជាពលរដ្ឋ។

ឯកឧត្តមវិចទ័រ សូណា ប្រាប់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីឲ្យបានទូទាំងប្រទេស ប្រកបដោយស្ថិរភាពនិងតម្លៃសមរម្យ។
បើតាមអ្នកនាំពាក្យ គិតមកដល់ឆ្នាំ ២០២០ ភូមិឃុំ ៩៨% នៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ ហើយអាច២០២១ ឬ២០២២ នឹងអាចគ្រប់ ១០០ ភាគរយ។
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលឯកឧត្តម ស៊ុយ សែម ថ្លែងកន្លងទៅថា កម្ពុជានឹងមិនខ្វះអគ្គិសនីប្រើប្រាស់ទៀតទេនៅរដូវប្រាំងខាងមុខ ព្រមទាំងនៅសល់ថាមពលសម្រាប់ស្តុកទុកត្រៀមបំរុងថែមទៀតផង។
រដ្ឋមន្រ្តីបានថ្លែងបន្តថា កម្ពុជាមានប្រភពថាមពលអគ្គិសនីជាង ៣,៦០០មេហ្គាវ៉ាត់ តែប្រើប្រាស់បច្ចុប្បន្នអស់តែប្រមាណជាង ១,៧០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ដូច្នេះនៅសល់ថាមពលអគ្គិសនី ជាងពាក់កណ្ដាលសម្រាប់ត្រៀមទុក។
សូមបញ្ជាក់ថា រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅនៅស្រុកល្វាឯម ខេត្តកណ្តាល បានបញ្ចប់ការសាងសង់ ដោយចំណាយថវិកាប្រមាណចំនួន ៣៨០លានដុល្លារអាមេរិក ដែលក្នុងនោះក៏មានការសាងសង់អនុស្ថានីយអគ្គិសនី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


