សេដ្ឋកិច្ច
ថៃ បញ្ជាក់ពីហានិភ័យខ្វះប្រេងឥន្ធនៈប្រើប្រាស់
រដ្ឋាភិបាលរបស់ថៃកំពុងទប់ស្កាត់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដោយសារតែតម្លៃឡើងថ្លៃពេក ជាហេតុអាចធ្វើឲ្យប្រទេសនេះប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់ ។

យោងតាមពាណិជ្ជករម្នាក់បានឲ្យដឹងថា ក្រុមហ៊ុននាំចូលដែលគ្រប់គ្រងដោយរដ្ឋបានកាត់បន្ថយការទិញឧស្ម័នធម្មជាតិរាវពីទីផ្សារ ដោយសារតែតម្លៃហក់ឡើងខ្ពស់ និងបរិមាណមានកំណត់ ។
យោងតាមពាណិជ្ជករដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ទោះក្រុមហ៊ុននាំចូលមានគម្រោងបង្កើនជម្រើសផ្សេងទៀតដើម្បីទិញថាមពលដែលមានតម្លៃថោក ដូចជាប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈក៏ដោយ ក៏ឱនភាពសម្រាប់ការបន្ថយទិញឧស្ម័នអាចមានទំហំធំពេក ពោលមិនអាចបំពេញបានដោយប្រភពផ្សេងទៀតនោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរងរដ្ឋាភិបាលថៃបាននិយាយឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Bloomberg ប្រសិនបើមានឱនភាពនេះថា “យើងនឹងមិនអនុញ្ញាតឲ្យមានការខ្វះខាតប្រេងឥន្ធនៈកើតឡើងនោះទេ ។ ប្រទេសថៃមិនពិបាកក្នុងការទទួលបានការផ្គត់ផ្គង់នេះឡើយ” ។
បច្ចុប្បន្នប្រទេសអាស៊ីមួយចំនួនដូចជា ប៉ាគីស្ថាន និងស្រីលង្កា កំពុងស្ថិតក្នុងវិបត្តិថាមពលធ្ងន់ធ្ងរ ដោយសារការកើនឡើងថ្លៃប្រេង និងឧស្ម័ន ។ តម្លៃឧស្ម័នធម្មជាតិរាវនៅតំបន់អាស៊ីខាងជើងបានកើនឡើងប្រហែល ៥០ ភាគរយក្នុងខែនេះ ដោយនាំឲ្យតម្លៃថាមពលកើនឡើងច្រើនជាង ៣ ដងធៀបនឹងឆ្នាំមុន ដោយសាការទប់ស្កាត់ការនាំចេញរបស់រុស្ស៊ីទៅកាន់អឺរ៉ុបដែលជាហេតុធ្វើឲ្យតម្លៃឧស្ម័នលើពិភពលោកឡើងថ្លៃកប់ពពក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ថៃ អរគុណ កម្ពុជា ចំពោះការជួយដោះស្រាយបញ្ហាក្រុមឆបោកតាមទូរស័ព្ទ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


