សេដ្ឋកិច្ច
តម្លៃពោតក្រហមហក់ឡើង កសិករញាប់ដៃប្រមូលផលលក់លើទីផ្សារ
ប្រជាកសិករដែលប្រកបរបរដាំដំណាំ “ពោតក្រហម” នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឆ្នាំនេះ ហាក់ដូចជាមមាញឹកញាប់ដៃញាប់ជើង ដើម្បីដឹកទិន្នផលចូលទីផ្សារ ខណះតម្លៃ”ពោតក្រហម” បានឡើងតម្លៃជិតប្រាំមួយបាតប្រាក់ថៃ “៥,៩បាត” ខណះឆ្នាំកន្លងទៅបានតម្លៃត្រឹមតែ”៥,៤”បាតប្រាក់ថៃប៉ុណ្ណោះ ស្របជាមួយទីផ្សារចង្អៀតផងកាលណោះ។
អ្នកស្រី ឈាង មុំ រស់នៅក្នុងភូមិទួលឃុំចែងមាជ័យ ស្រុកបាណន់ ដែលអ្នកស្រីមានចម្ការពោតក្រហម ២ កន្លែងគឺ ភូមិទួល ១កន្លែងនិងភូមិប៉ៃឡាំ១កន្លែង ក្នុងឃុំចែងមាជ័យ ស្រុកបាណន់។

អ្នកស្រីបន្តថា កាលពីឆ្នាំកន្លងទៅ អ្នកស្រីធ្វើបានច្រើនគួរសមហើយលក់បានត្រឹមតែ ៥ បាតតិចតួចប៉ុណ្ណោះ ”០៥,២ បាត-០៥,៤បាត” ក្នុង១គីឡូក្រាម ដែលតម្លៃនេះទួទាត់នៅសល់តែបន្តិចបន្តួចសម្រាប់ផ្គត់ផ្គងគ្រួសារ ខណះកាលឆ្នាំមុនមិនទាន់មានវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលធ្វើឲ្យប្រេងសាំងក៏ដូចជា ជីបំប៉នឡើងថ្លៃនៅឡើយផង ក៏ប្រឈមជម្ងឺកូវីត១៩ផងដែរ ទើបតម្លៃពោតក្រហម ឈ្មួញកណ្តាលទម្លាក់តម្លៃបែបនេះ។ តែឆ្នាំនេះកំណើនតម្លៃឡើងវិញហើយ ដោយឈ្មួញមកយកដល់ចម្ការតែម្តង ដើម្បីនាំចូលទីផ្សារប្រទេសថៃតាមច្រកក្នុងស្រុកកំរៀងនៃខេត្តបាត់ដំបង។
ចំណែកប្រជាកសិករនៅក្នុង ឃុំតាគ្រី ស្រុកកំរៀង នៃខេត្តបាត់ដំបង ក្នុងសកម្មភាពកំពុងមមាញឹកក្នុងការថ្លឹងផ្លែពោតក្រហម ដាក់លើរថយន្តបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់ឆ្នាំនេះហាក់បានកាក់កបបន្តិចចំពោះសេដ្ឋកិច្ចគ្រួសារ តាមរយះទិន្នផលផ្លែពោតក្រហមបានឡើងតម្លៃ ០៥.៩បាតប្រាក់ថៃ ហើយទីផ្សារក៏ទួលាយ។ ឆ្នាំមុនបានតម្លៃត្រឹម០៥,៤បាត ចុះក្រោម ប៉ុណ្ណោះ ដោយឈ្មួញកណ្តាលមកទទួលទិញដល់ផ្ទះតែម្តងមិនចំណាយការដឹងជញ្ជូននោះទេ។



ពួកគាត់បន្តថា ការមមាញឹកបែបនេះ គឺឈ្មួញត្រូវការនាំចេញឲ្យបានទាន់ពេលចូលទៅប្រទេសថៃ ស្របពេលខេត្តបាត់ដំបង កំពុងធ្លាក់ភ្លៀងជាបន្តបន្ទាប់ផង។ ពួកគាត់បញ្ជាក់ថា បើទោះបីជាតម្លៃនៅឆ្នាំនេះមានការហក់ឡើងបន្តិចមែន បើពួកគាត់ធ្វើការទូទាត់បើធៀបទៅនឹងឆ្នាំកន្លងទៅវាមិនខុសគ្នាប៉ុន្មានទេ ដោយមកពីមូលហេតុវិបត្តិសេដ្ឋកិច្ចពិភពលោកបានកើតឡើង ជាលើកទី២នៃជម្ងឺរាតត្បាតកូវីត១៩ជាសកល ទើបធ្វើឲ្យប្រេងសាំងនិងសម្ភារៈរបស់របរប្រើប្រាស់ ក៏ដូចជា ជី បានហក់ឡើងខ្ពស់បែបនេះ ហើយពួកគាត់សង្ឃឹមថា ទិន្នផលពោតក្រហម នឹងបានតម្លៃឡើងជាងនេះ បើខាងភាគីទីផ្សារ គិតដល់ចំណុច វិបត្តសេដ្ឋកិច្ចពិភពលោក កំពុងតែបង្កើនតម្លៃផ្នែក ប្រកប របរកសិកម្មនៅខ្ពស់បែបនេះដោយសាភ្លើងសង្គ្រាមនៅប៉ែកអឺរ៉ុប ។
ពាក់ព័ន្ធការលើកឡើងរបស់ប្រជាកសិករខាងលើបែបនេះខាងមន្ត្រីជំនាញបានទទួលស្គាល់ចំពោះវិបត្តិខាងលើដែលប្រជាកសិករបានលើកឡើងតែតម្លៃពោតក្រហមឆ្នាំនេះផ្នែកទីផ្សារបានល្អប្រសើរ ធ្វើឲ្យពួកគាត់សប្បាយចិត្តតាមការរំពឹងទុកកាលពីឆ្នាំកន្លងទៅ ដែលបានធ្លាក់តម្លៃបានត្រឹម០៥បាតជាងតិចតូចប៉ុណ្ណោះ”០៥,៤បាត”។
បើយោងតាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងបានបង្ហា ញឲ្យដឹងថា ក្នុងរដូវកាលដែលប្រជាកសិករ ប្រមូលទិន្នផល ពោតក្រហម ឆ្នាំនេះ កសិករក្នុងខេត្តបាត់ដំបង បានអនុវត្តលើ ផ្ទៃដីសរុប ចំនួន ៥០.១៧២ហិកតា ស្មើនឹង ៥៩.៣០ភាគរយ នៃផែនការសរុបចំនួន ៨៤,៦០០ហិកតា៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


