សេដ្ឋកិច្ច
មន្ទីរពេទ្យកុមារជាតិគ្រោងសាងសង់អគារកម្ពស់៥ជាន់តម្លៃ ១៦លានដុល្លារបម្រើដល់វិស័យសុខាភិបាល
មន្ទីរពេទ្យកុមារជាតិ គ្រោងសាងសង់អគារថ្មីមួយទៀត កម្ពស់ ៥ជាន់ ដែលមានតម្លៃ ១៦លានដុល្លារ ជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ( កយកា-KOICA) គ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខ។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៩កក្កដានេះថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចផ្តល់ការអនុម័តជាផ្លូវការផ្តល់ជំនួយដែលមានទឹកប្រាក់ប្រមាណ១៦លានដុល្លារអាមរិក សម្រាប់គម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យកុមារជាតិ ក្នុងនោះមានការសាងសង់អគារមន្ទីរពេទ្យថ្មីកម្ពស់៥ជាន់ដែលមានទំហំ៨៨៨០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណជាង ១១លានដុល្លារ សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស និងបំពាក់សម្ភារៈបរិក្ខា ៤លានដុល្លារ និងផ្សេងៗប្រមាណជិត១លានដុល្លារ។
លោកសាស្ត្រាចារ្យបានបន្តថា បន្ទាប់ពីនេះទៅ គម្រោងនេះនៅសល់តែដំណាក់កាលគូប្លង់សាងសង់ និងមានការដេញថ្លៃ ដោយគ្រោងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣ តាមផែនការប្រើរយៈពេលសាងសង់៣ឆ្នាំ ពោលគឺគ្រោងនឹងសាងសង់ឱ្យរួចរាល់នៅចុងឆ្នាំ២០២៦ខាងមុខ។
អគារថ្មីនេះ មានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះទងសួត និងជំងឺ អូទីសឹម ជាដើម។
ជាមួយគ្នានេះដែរ ក៏មានបំពាក់ឧបករណ៍ទំនើបៗសម្រាប់ការ ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងប្រតិបត្តិការដើម្បីជួយកែសម្រួលសេវាវេជ្ជសាស្ត្ររបស់មន្ទីពេទ្យឲ្យកាន់តែប្រសើរឡើង។ ក្រៅពីការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតឯកទេស និងបុគ្គលិករបស់មន្ទីរពេទ្យ មានភាពជឿនលឿនតាមរយៈកម្មវិធី បណ្តុះបណ្តាលលើជំនាញផ្ទាល់ ការផ្ទេរចំណេះដឹងថ្មីៗ និងការចែករំលែកបទពិសោធន៍ពីវេជ្ជបណ្ឌិតជំនាញរួមទាំងការពង្រឹងលើសមត្ថភាពស្រាវជ្រាវផងដែរ។
បើតាមលោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នៅក្នុងអគារថ្មីនេះ គឺអាចដាក់គ្រែបានចំនួន១៦៩គ្រែ និងមានកន្លែងសម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗផងដែរហើយនៅពេលអគាថ្មីនេះសាងសង់រួចរាល់នោះនឹងធ្វើឱ្យចំនួនគ្រែសម្រាប់ដាក់ជំងឺកើនឡើងដល់ជាង៦០០គ្រែ។
អគារដែលស្ថិតក្នុងគម្រោងសាងសង់នេះ គឺជាអគារទី២ហើយ ដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិខណៈអគារទី១មានកម្ពស់៣ជាន់បានដាក់ឱ្យដំណើរការរួចហើយដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ( KOICA )និងក្រសួងសុខាភិបាលបានប្រារព្ធពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារបស់គម្រោងពង្រឹងសមត្ថ ភាពមន្ទីរពេទ្យកុមារជាតិ ដោយមានការចូលរួមពី ហ៊ី យ៉ុនជុន រ៉ូ (Hyunjun Rho ) នាយកប្រចាំប្រទេសនៃការិយាល័យ KOICA កម្ពុជា និងលោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល៕ សំអឿន









-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


