ព័ត៌មានជាតិ
ជិះម៉ូតូឡានតាមផ្លូវព្រះមុនីវង្ស ប្លែកភ្នែក សំណង់អគារខ្ពស់ៗរីកច្រូងច្រាង បីបួនឆ្នាំទៀត ជាវិថីពាណិជ្ជកម្មទំនើបរបស់រាជធានីភ្នំពេញ
មហាវិថីព្រះមុនីវង្ស ជាដងវិថីពាណិជ្ជកម្មដ៏មមាញឹកមួយនៅរាជធានីភ្នំពេញ។ ដងផ្លូវដ៏សំខាន់នេះភ្ជាប់ពីតំបន់ភាគខាងជើងតំបន់ជ្រោយចង្វា និងទួលគោក ឆ្ពោះមកតំបន់ច្បារអំពៅ និងផ្លូវ ៦០ ម៉ែត្រ។
លើដងមហាវិថីនេះ សំណង់អគារខ្ពស់ៗរីកព្រោងព្រាតដូចជាអគារកាណាឌីយ៉ា អគារវឌ្ឍនៈ អាគារ Gold Tower ៤២ ជាន់ អគារមន្ទីរពេទ្យកាល់ម៉ែត្រ និងអគារពាណិជ្ជកម្ម និងអគារខនដូរប្រណិតៗដែលកំពុងសាងសង់។
អគារកាណាឌីយ៉ា

អគារពាណិជ្ជកម្មចម្រុះកម្ពស់ 32 ជាន់នេះ ជាសំណង់អគារខ្ពស់ដំបូងនៅរាជធានីភ្នំពេញ។ វាមានបណ្តុំដោយហាងលក់ទំនិញ ភោជនីយដ្ឋាន ការិយាល័យធ្វើការ និងនៅមិនឆ្ងាយពីតំបន់ប្រជុំជន ស្ថានីយរថភ្លើងភ្នំពេញ ផ្សារធំថ្មី និងតំបន់កម្សាន្តដ៏ពេញនិយមដូចជាវត្តភ្នំ និងមាត់ទន្លេ។

នៅលើដំបូលអគារដ៏ខ្ពស់ គេអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញបាន ៣៦០ ដឺក្រេ។
អគារមន្ទីរពេទ្យកាល់ម៉ែត្រ


អគារមន្ទីរពេទ្យកាល់ម៉ែត្រថ្មីកម្ពស់ ១២ ជាន់ បានចេញរូបរាងបណ្តើរៗលើដងវិថីព្រះមុនីវង្ស ក្បែរស្ថានទូតបារាំង។សាងសង់សម្រេចបានជិត ៥០ ភាគរយគិតមកដល់ចុងឆ្នាំ ២០២០។ សំណង់មន្ទីរពេទ្យរដ្ឋដ៏ខ្ពស់សម្បើមនេះ នឹងប្រែក្លាយជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានកម្រិតស្តង់ដារប្រហាក់ប្រហែលមន្ទីរពេទ្យធំៗនៅក្រៅប្រទេស។ តាមគម្រោងអគារថ្មីនៃមន្ទីរពេទ្យកាល់ម៉ែត្រ នឹងបញ្ចប់រួចរាល់ទាំងស្រុងនៅឆ្នាំ ២០២២ អាចផ្ទុកគ្រែអ្នកជំងឺរហូតដល់ទៅ ៣២៨ គ្រែ។
អគារវឌ្ឍនៈ

មានកម្ពស់ ១៨៣ ម៉ែត្រ រចនាឡើងជារាងនាគរាជ ជាប់ជាអគារខ្ពស់ជាងគេនៅកម្ពុជា និងឈ្នះពានរង្វាន់ជា “មជ្ឈមណ្ឌលពាណិជ្ជកម្មល្អដាច់គេក្នុងអាស៊ាន” នៅឆ្នាំ២០១២។
ដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០០៨ អគារទាំងមូលមានការបែងចែកជាការិយាល័យធ្វើការ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយចាប់ពីជាន់ទី ២៥ ដល់ ៣៩គឺជាសណ្ឋាគារលំដាប់អន្តរជាតិដែលមានជាង ១៧៥ បន្ទប់។
អគារ Gold Tower 42

អគារដ៏ខ្ពស់ស្កឹមស្កៃមួយទៀតនេះ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ។ ក្រោយពន្យារពេលម្តងហើយម្តងទៀត និងចាយពេលសាងសង់ជាង ១០ ឆ្នាំ សំណង់អគារកម្ពស់ជាង ២០០ម៉ែត្រ បានឈានទៅបំពាក់កញ្ចក់ខាងក្រៅពណ៌មាសឡើងឆ្អិនឆ្អៅ បន្ទាប់ពីគ្រោងអាគារទាំងមូលបានសាងសង់បញ្ចប់ទាំងស្រុង។
អគារតម្លៃជាង ២០០ លានដុល្លារ សាងសង់ដោយរួមបញ្ចូលជាប្រភេទលំនៅដ្ឋាន ផ្សារលក់រាយ អគារការិយាល័យ ហើយនៅជាន់លើគេបង្អស់មានទីសម្រាប់ចតឧទ្ធម្ភាគចក្រផងដែរ។
ក្រៅពីសំណង់អគារដ៏ខ្ពស់ស្កឹមស្កៃទាំង ៤ នេះ ស្ថិតលើដងមហាវិថីព្រះមុនីវង្ស គម្រោងសាងសង់អគារខ្ពស់ៗ និងខុនដូរប្រណិតៗជាច្រើនទៀត ដែលនឹងរំលេចបង្ហាញរូបរាងនៅរយៈពេលពីរបីឆ្នាំទៀត ដែលធ្វើដងមហាវិថីព្រះមុនីវង្ស នឹងក្លាយជាវិថីពាណិជ្ជកម្មទំនើបរបស់រាជធានីភ្នំពេញ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?