សេដ្ឋកិច្ច
រំហូរទុនវិនិយោគក្នុងតំបន់អាស៊ានកើនឡើងវិញប្រមាណ ១៧៤ពាន់លានដុល្លារ
អាស៊ានទទួលស្គាល់ថា សេដ្ឋកិច្ចពិភពលោក ក៏ដូចជាតំបន់អាស៊ាន កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន ភាពតានតឹងភូមិសាស្រ្តនយោបាយ និងការប៉ុនប៉ងញែកសេដ្ឋកិច្ចពិភពលោកជាប្លុកសេដ្ឋកិច្ចដាច់ដោយឡែក និងការប្រែប្រួលអាកាសធាតុជាដើម។ ប៉ុន្តែទោះជាមានឧបសគ្គជាច្រើនបែបនេះយ៉ាងណា ក៏សេដ្ឋកិច្ចអាស៊ានមានការកើនឡើងគួរកត់សម្គាល់ ជាក់ស្តែងរំហូរទុនវិនិយោគក្នុងតំបន់អាស៊ាននៅឆ្នាំ ២០២១ ដល់ប្រមាណ ១៧៤ពាន់លានដុល្លារ ដែលស្មើនឹងរំហូរទុនវិនិយោគនៅឆ្នាំ ២០១៩ មុនពេលតំបន់ទាំងមូលទទួលរងនូវឥទ្ធិពលជំងឺកូវីដ។ នេះបើតាមរបាយការណ៍ស្តីពីការអង្កេតការវិនិយោគអាស៊ានឆ្នាំ ២០២២ ដែលត្រូវបានចងក្រងដោយសន្និសិទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ ហៅកាត់ថា UNCTAD។

ក្នុងចំណោមទុនវិនិយោគទាំងនេះ ការបោះទុនវិនិយោគក្នុងវិស័យកម្មន្តសាលដែលជាកត្តាលីករក្នុងការស្តារសេដ្ឋកិច្ចអាស៊ាននៅក្រោយវិបត្តិកូវីដ-១៩ មានភាពលេចធ្លោជាងគេ។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានតំណាងកម្ពុជា បានលើកឡើងថា រដ្ឋមន្រ្តីវិនិយោគនៃបណ្តាប្រទេសអាស៊ានបានសាទរ ចំពោះរបាយការណ៍នេះ ខណៈរដ្ឋមន្រ្តីវិនិយោគមួយចំនួនបានបន្ថែមថា ការតភ្ជាប់ក្នុងតំបន់ ជាពិសេសតភ្ជាប់តាមព្រំដែននៃប្រទេសជិតខាង នឹងផ្តល់សារៈប្រយោជន៍ទៅដល់កិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនេះ ការធ្វើសាមញ្ញកម្មនីតិវិធីក្នុងការសម្រេចកិច្ចកិច្ចការពាក់ព័ន្ធនឹងការវិនិយោគ និងការជំរុញនូវឌីជីថលភាវូបនីយកម្ម ដើម្បីពន្លឿនការសម្រេចឱ្យបាននូវក្របខណ្ឌនៃការវិនិយោគរួមមួយដែលហៅថា ក្របខណ្ឌឌីជីថលតែមួយ។
លោក សុខ ចិន្តាសោភា ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី ២៥ ដែលជាកិច្ចប្រជុំតំណាលគ្នានឹងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ ដែលបាននិងកំពុងប្រព្រឹត្តិទៅពីថ្ងៃទី ១៤ -១៨ ខែ កញ្ញា ឆ្នាំ ២០២២ នៅខេត្តសៀមរាប៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


