ព័ត៌មានជាតិ
អ្នកលក់នំបុ័ងសាច់ម្នាក់ មិនចង់ធ្វើការឲ្យគេ សុខចិត្តជួលកន្លែងគេលក់ដូរតាមផ្លូវ
របរលក់ដូរតាមផ្លូវមើលទៅសមញ្ញ តែបុរសម្នាក់នេះវិញ ចំណូលដែលបានរាល់ថ្ងៃនៃការលក់នំ បុ័ងបាត់តេ ឬហៅថានំបុ័ងសាច់ អាចទទួលបានច្រើនហួសពីការគិតរបស់មហាជន។

លោក សន សារេន ដែលមានស្រុកកំណើតនៅខេត្តតាកែវ ហើយក៏ជាអតីតបុគ្គលិកក្រុមហ៊ុនមួយរូប បានសម្រេចចាប់យកមុខរបរធ្វើជាអ្នកលក់នំ បុ័ង បាត់តេ ដោយជួលកន្លែងគេលក់ជាប្រចាំថ្ងៃ បើគិតមកដល់ពេលបច្ចុប្បន្ននេះរយៈ ៤ឆ្នាំមកហើយ។

តាមរយៈការលក់នំ បុ័ង ជារៀងរាល់ថ្ងៃដោយចាប់លក់ពីម៉ោង ២ល្ងាច រហូតដល់ម៉ោង ១១ យប់ លោកអាចលក់បាននចន្លោះ ពីត្រឹម ៥០ ទៅ ៦០ដើម។ មុនការរីករាលដាលនៃជំងឺសកលកូវីត ១៩ មួយថ្ងៃលោកអាចលក់នំ បុ័ងបានប្រមាណ ១០០ដើមឯណោះ តែទោះបែបនេះក្ដី ក៏អ្នកដែលធ្លាប់ទិញចាស់ៗ គឺនៅតែមកជួយទិញលោកដដែល។

បុរសរូបនេះបានបង្ហើបពីចំណូល ក្នុងមួយថ្ងៃអាចរកបានខ្ទង់ ៣០ ម៉ឺន រៀលទៅ ៤០ម៉ឺនរៀល អាចធ្វើឱ្យលោកយកទៅផ្គត់ផ្គង់នៅក្នុងជីវភាពគ្រួសារបានល្អប្រសើរ។
បុរសរូបនេះយល់ឃើញពីការបើករបររកស៊ីខ្លួនឯងថា «ទោះហត់តែមានពេលសម្រាកគ្រប់គ្រាន់ ហើយប្រសិនឈឺខ្ញុំក៏អាចមិនបើកលក់មួយថ្ងៃ ឬ ពីរថ្ងៃក៏បាន និងគ្មានអ្នកណាមករករឿងឡើយ ហើយខ្ញុំពេញចិត្តនឹងការរកស៊ីមួយនេះ»។
ដោយ៖ ថារី
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


