សេដ្ឋកិច្ច
១០ ខែ ឆ្នាំ ២២ កម្ពុជារកចំណូលពីការនាំចេញកសិផលជាង ៣ពាន់លានដុល្លារ
រយៈពេល ១០ ខែ ឆ្នាំ ២០២២ កម្ពុជា រកចំណូលបានពីការនាំចេញកសិផលប្រមាណ ៣ ០៦៩ ពាន់លានដុល្លារ ដោយក្នុងនោះ ការនាំចេញអង្ករមានចំនួន ៤៣៥លានដុល្លារ ការនាំចេញស្រូវចំនួន ៤៩២លានដុល្លារ ការនាំចេញផលិផលក្រៅពីស្រូវអង្ករមានចំនួនជាង ២ពាន់លានដុល្លារ។ នេះយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅថ្ងៃទី ១៦ ខែធ្នូនេះ។

បើតាមរបាយការណ៍បរិមាណនៃការនាំចេញអង្ករ ១០ខែ មានចំនួនជាង ៥០ម៉ឺនតោន កើនឡើងជិត ៥ម៉ឺនតោន ស្មើ ១០,៦៧ភាគរយ បើធៀបនឹងការនំាចេញរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
ចំណែកការនាំចេញស្រូវ ១០ខែឆ្នាំនេះ មានចំនួនជាង ២លានតោន ថយចុះប្រមាណ ២១ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
សូមរំលឹកថា រយៈពេល ១០ខែ កាលពីឆ្នាំ ២០២១ កម្ពុជា នាំចេញកសិផលបានប្រមាណ ៦លានតោនទៅកាន់ទីផ្សារគោលដៅចំនួន ៦៨ប្រទេស ដោយទទួលបានចំណូលជាង ៤ពាន់លានដុល្លារ៕


-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


