សេដ្ឋកិច្ច
លោក ស៊ីន ចាន់សេរីវុត្ថា៖ អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មីសាងសង់សម្រេចបាន ៤៣ភាគរយ
អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សេរីវុត្ថា បានឱ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី សម្រេចបាន ៤៣ភាគរយហើយ នៅដំណាក់កាលទី១នេះ។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់។ ក្នុងដំណាក់កាលទី១នេះ ក្រុមហ៊ុនបាននិងកំពុងសាងសង់ផ្លូវរត់ចំងាយ៤ គីឡូម៉ែត្រ សម្រាប់ចុះចតយន្តហោះខា្នតធំប្រភេទ 4F ដែលមានសមត្ថភាពទទួលអ្នកដំណើរបានជាង ១៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៣០។ ចំណែកដំណាក់កាលទី២ ក្រុមហ៊ុននឹងពង្រីកសាងសាងផ្លូវរត់ចំនួន២ស្របគ្នា ដែលអាចទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំ នៅឆ្នាំ២០៥០ និងដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០៥០តទៅ ក្រុមហ៊ុននឹងបន្តបន្ថែមសាងសង់ផ្លូវរត់ទី៣ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិឱ្យបាន ៤៥លាននាក់ក្នុង១ឆ្នាំ។
បើតាមលោក ស៊ីន ចាន់សេរីវុត្ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មីនេះ គ្រោងចំណាយថវិកាប្រមាណ ៦១៧លានដុល្លារ។ គម្រោងនេះ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd )។
អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់អភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។
តាមការសិក្សា និងស្រាវជ្រាវ ឯកសារអន្តរជាតិ បានបង្ហាញឱ្យឃើញថា ការស្ទុះងើបឡើងវិញនៃចរាចរណ៍តាមផ្លូវអាកាសសម្រាប់ប្រទេសកម្ពុជា នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ នឹងអាចកើតឡើងស្មើនឹងឆ្នាំ២០១៩ ស្របទៅតាមនិន្នាការនៃការស្ទុះងើបឡើងវិញរបស់ពិភពលោក ប្រសិនបើគ្មានអ្វីប្រែប្រួល។
អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា បានសង្កត់ធ្ងន់ថា ដើម្បីជំរុញកំណើនប្រកបដោយនិរន្តរភាព ការវិនិយោគមួយចំនួនធំក្នុងការធ្វើទំនើបកម្ម និងការពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ប្រកបដោយគុណភាព ត្រូវទាមទារក្នុងរយៈពេលវែង និង ប្រកបដោយគុណភាព ដោយគិតឱ្យបានស៊ីជម្រៅដល់បញ្ហាសុវត្ថិភាព សន្តិសុខ និងភាពធន់ នៅពេលដែលមានការកើនឡើងនៃតម្រូវការចរាចរណ៍ផ្លូវអាកាស និងឆ្លើយតបទៅនឹងតម្រូវការចម្រុះរបស់អ្នកផ្តល់សេវា អ្នកប្រើប្រាស់ និងអតិថិជន, ការព្រួយបារម្ភអំពីបញ្ហាបរិស្ថានជាសកល និងបញ្ហាផ្សេងៗទៀត ដែលមានសារៈសំខាន់នៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវអាកាសបច្ចុប្បន្ន៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ