ព័ត៌មានជាតិ
ស្ថាបនិករថយន្តអង្គរ បានត្រឹម Share រូបថតរថយន្តចាស់ស្នាដៃរបស់ខ្លួនឡើងវិញ ក្រោយគម្រោងរោងចក្រត្រូវបរាជ័យ
ស្ថាបនិករថយន្តអង្គរលោក ញាន ផល្លឹក បានត្រឹមស៊ែររូបថតរថយន្តចាស់ៗស្នាដៃរបស់ខ្លួនឡើងវិញ ដើម្បីរំលឹកពេលវេលាដែលរថយន្តផលិតក្នុងស្រុកដំបូង កាលពីប៉ុន្មានឆ្នាំមុនមានឈ្មោះល្បីរន្ទឺ ឈានទៅបើកការដ្ឋានសាងសង់រោងចក្រផលិតថែមទៀត។
តែជាច្រើនឆ្នាំមកនេះ គម្រោងរោងចក្រហាក់លែងទៅមុខ ហើយដំណឹងពីការចេញលក់លើទីផ្សាររថយន្តដំបូងផលិតនៅស្រុកខ្មែរនេះក៏ស្ងាត់ទៅទៀត។

នៅរសៀលនេះក្រុមការងារ បានទាក់ទងតាមលេខទូរសព្ទរបស់លោកញាន ផល្លឹក តែមិនអាចទំនាក់ទំនងបាន ក៏ដូចលើគណនីរបស់លោក ក៏មិនទាន់មានការឆ្លើយតបវិញដែរ។
រថយន្តអង្គរជាស្នាដៃរបស់លោកញាន ផល្លឹក បានចេញបាន៥ជំនាន់មាន រថយន្តអង្គរ ២០០៣, រថយន្តអង្គរ ២០០៤, រថយន្តអង្គរ ២០១០, រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤។ នៅឆ្នាំ២០១៨ លោកបានចេញរថយន្តអង្គរម៉ូដែលថ្មីមួយទៀតឈ្មោះ Golf car។
ឆ្នាំ ២០១១ ក្រុមហ៊ុនក្នុងស្រុកមួយបានសហការជាមួយដៃគូមកពីក្រៅប្រទេស បោះទុនវិនិយោគក្នុងការសាងសង់រោងចក្រផលិតរថយន្តអង្គរ លើផ្ទៃដី ២០ ហិតា នៅខេត្តកណ្តាល។ តាមផែនការរោងចក្រនេះ អាចផលិតរថយន្តបានពី ៥០០គ្រឿង ទៅ ១០០០ គ្រឿងនៅឆ្នាំដំបូង ប៉ុន្តែបានអាក់ខានទៅវិញ ហើយក្រុមហ៊ុនក៏មិនបានបញ្ជាក់ពីមូលហេតុនាំឲ្យគម្រោងរោងចក្ររថយន្តអង្គរត្រូវបរាជ័យទៅវិញដែរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


