សេដ្ឋកិច្ច
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ Water.org សហការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ដល់វិស័យ SME កម្ពុជា
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង អង្គការ Water.org បានប្រកាសពីកិច្ចសហការរយៈពេលពីរឆ្នាំ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សេវាទឹកស្អាត និងអនាម័យ ដល់សហគ្រាសធុនតូចនិងមធ្យម និងប្រជាជន ក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះ មានគោលបំណងពង្រឹងសមត្ថភាពរបស់សមាជិក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការអភិវឌ្ឍ និងផ្តល់ជូននូវផលិតផលឥណទានទឹកស្អាត និងអនាម័យដល់អតិថិជនរបស់ពួកគេ សំដៅដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យក្នុងប្រទេសកម្ពុជា។

ស្ថាប័នទាំងពីរលើកឡើងថា កង្វះទឹកស្អាត និងអនាម័យជាបញ្ហាសំខាន់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ។ ដើម្បីដោះស្រាយបញ្ហានេះ កិច្ចសហការរវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង អង្គការ Water.org នឹងផ្តោតលើការកសាងសមត្ថភាពដល់ គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគម ដើម្បីអនុវត្តកម្មវិធី ការអភិវឌ្ឍឥណទានទឹកស្អាត ក្នុងនោះ គ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមនឹងទទួលបានជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍ និងកែលម្អផលិតផលហិរញ្ញវត្ថុ សម្រាប់ទឹកស្អាត និងអនាម័យផងដែរ។
ការអនុវត្តកម្មវិធី ការអភិវឌ្ឍឥណទានទឹកស្អាត ក៏នឹងជួយដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការរក្សាបានអតិថិជនរបស់ខ្លួន និងគុណភាពនៃប្រាក់កម្ចី ដោយធានាបាននូវនិរន្តរភាពអាជីវកម្ម ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងប្រកបដោយទំនួលខុសត្រូវ។ កិច្ចសហការរវាង CMA និង អង្គការ Water.org រួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជួយដល់អតិថិជនព្រមទាំងគ្រួសារពួកគេមានភាពប្រសើរឡើងនូវគុណភាពជីវិត និងសុខភាពល្អជាងមុនតាមរយៈលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យដែលមានលក្ខណៈល្អប្រសើរ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា៖ ការសហការជាមួយ Water.orgនេះ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាឥណទានទឹកស្អាត និងអនាម័យដល់សហគ្រាសធុនតូច និងមធ្យម និងប្រជាជនក្នុងប្រទេសកម្ពុជា។ លោកថា « តាមរយៈកិច្ចសហការនេះ យើងនឹងពង្រឹងសមត្ថភាពរបស់សមាជិករបស់យើងដើម្បីអភិវឌ្ឍ និងផ្តល់ជូននូវផលិតផលឥណទានទឹកស្អាត និងអនាម័យដល់អតិថិជនរបស់ពួកគេ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការទទួលបានទឹកស្អាត និងអនាម័យនៅក្នុងសហគមន៍របស់យើង ព្រមទាំងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ»។

លោកស្រី Griselda (Gay) Santos នាយិកានៃអង្គការ Water.org ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា៖ «យើងមានបំណងធ្វើឱ្យការទទួលបានទឹកស្អាត និងអនាម័យកាន់តែងាយស្រួលដល់ប្រជាជនកម្ពុជា ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ជនបទ។ តាមរយៈការផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដើម្បីដោះស្រាយបញ្ហាប្រឈមលើការទទួលបានទឹកស្អាត និងអនាម័យ យើងអាចលើកកំពស់គុណភាពជីវិត និងសុខភាពប្រជាជនក្នុងប្រទេសកម្ពុជា»។
កិច្ចសហការរវាង CMA និង Water.org គឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការរួមចំណែកដល់ការសម្រេចបាននូវគោលដៅស្តីពីលទ្ធភាពទទួលបានសេវាទឹកស្អាតនិងអនាម័យរបស់ប្រជាជន ១០០ ភាគរយក្នុងប្រទេសកម្ពុជា នៅតំបន់ជនបទត្រឹមឆ្នាំ ២០២៥ ទន្ទឹមនឹងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


