សេដ្ឋកិច្ច
សម្តេចតេជោ៖ កម្ពុជា អាចក្លាយជាប្រទេសមានទីផ្សារធំកែច្នៃវត្ថុធាតុដើមចែកចាយគ្រាប់ស្វាយចន្ទី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា ប្រសិនបើកម្ពុជាមានលទ្ធភាព កម្ពុជា អាចក្លាយជាប្រទេសដែលចែកចាយគ្រាប់ស្វាយចន្ទីខ្លាំងមួយ នៅក្នុងចំណោមអ្នកខ្លាំង។ សម្តេចគូសបញ្ជាក់ថា ក្នុងមួយឆ្នាំ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណជាង ១លានតោន ដែលមិនទាន់កែច្នៃ។ សម្តេចថ្លែងដូច្នេះថា« សព្វថ្ងៃយើងកែច្នៃខ្លួនឯងបានតិចតួចណាស់»។

សម្តេចនាយករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ។
ពាក់ព័ន្ធនឹងស្វាយចន្ទីនេះ កម្ពុជា បានសម្រេចអនុម័តលើសេចក្តីព្រាង “គោលយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧” ដើម្បីអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច កាលខែមករា កន្លងទៅ។ គោលនយោបាយស្វាយចន្ទីនេះ គឺជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញទីផ្សារ និងជួយកសិករ ផលិតកម្មកសិកម្ម ជាពិសេស ជួយពង្រីកការកែច្នៃស្វាយចន្ទីឱ្យមានលទ្ធភាពនាំចេញបានកាន់តែច្រើនថែមមួយកម្រិតទៀត និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសគឺជួយបង្កើតកម្លាំងពលកម្មជូនប្រជាពលរដ្ឋផងដែរ។

បើតាមសម្តេចតេជោ គោលនយោបាយនេះ គឺសំដៅទាក់ទាញការកែច្នៃនៅក្នុងស្រុក។ សម្តេចបន្តថា«កម្ពុជា មានវត្ថុធាតុដើមប៉ុន្តែការកែច្នៃមិនទាន់មានគ្រប់គ្រាន់ ដូច្នេះកម្ពុជា ចង់ទាក់ទាញវិនិយោគមកកែច្នៃវត្ថុធាតុដើមដែលមានក្នុងស្រុក»។
តាមរយៈការកែច្នៃក្នុងស្រុកនេះ សម្តេចសង្កត់ធ្ងន់ថា នឹងបង្កើតបានការងារធ្វើសម្រាប់ប្រជាលរដ្ឋក្នុងប្រទេស និងតម្លៃបន្ថែមសម្រាប់ផលិតកម្មរបស់យើង៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


