ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសបីកន្លែង មានរោងចក្រ ១៥ កំពុងដំណើរការ នៅខេត្តបន្ទាយមានជ័យ
នៅខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួប០៣កន្លែង និងមានរោងចក្រ ១៥ កំពុងដំណើរ។ តំបន់សេដ្ឋកិច្ចពិសេសទាំងនោះ រួមមាន៖

ទី១. តំបន់សេដ្ឋកិច្ចពិសេសអូរនាង មានរោងច្រកចំនួន៤កន្លែង
ទី២. តំបន់សេដ្ឋកិច្ចពិសេសសានកូ មានរោងច្រកចំនួន១០កន្លែង
ទី៣. តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតរ៉ូយ៉ាល់គ្រុប មានរោងច្រកចំនួន១កន្លែង។
ជាមួយគ្នានេះ ក៏មានសួនឧស្សាហកម្មមួយ នៅក្រុងសិរីសោភ័ណ មានរោងច្រកចំនួន១កន្លែងផងដែរ។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីភាពជោគជ័យរយៈពេល ៥ឆ្នាំ របស់រដ្ឋខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយនៅក្នុងសន្និសីទ នាថ្ងៃទី ២៨ មីនា នេះ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅក្នុងសន្និសីទនេះថា ក្រៅពីតំបន់សេដ្ឋកិច្ចទាំងបី ដែលកំពុងដំណើរការនេះ ក៏មានតំបន់សេដ្ឋកិច្ចមួយទៀតផងដែរ ប៉ុន្តែបានផ្អាកដំណើរការ គឺតំបន់សេដ្ឋកិច្ចពិសេស លី អ៊ុតនី។

បើតាមរបាយការណ៍បង្ហាញថា នៅខេត្តបន្ទាយមានជ័យ មានរោងចក្រសរុបចំនួន ២២រោងចក្រ, សហគ្រាសធនតូច និងមធ្យម និងសិប្បកម្មមានចំនួន ១.២៣៨ កន្លែង នៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត។ លើសពីនេះទៀត មានសហគ្រាសគ្រឹះស្ថាន សរុបចំនួន ២៨១ ដែលមានកម្មករ និយោជិតសរុបចំនួន២៦,៥៦០នាក់។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយខេត្តបន្ទាយមានជ័យ មានព្រំប្រទល់ជាប់នឹងប្រទេសថៃ ដែលជាកត្តា អំណោយផល ដល់ការដោះដូរ-ដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ការធ្វើដំណើរចេញ-ចូល ទេសចរណ៍ ការធ្វើកិច្ចសហប្រតិបត្តិការ និងបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។
ដោយឡែកទំនិញ ដែលខេត្តបន្ទាយមានជ័យ នាំចេញទៅប្រទេសថៃ ភាគច្រើនជាប្រភេទកសិផល ដូចជា ដំឡូងមី ម្ទេសក្រៀម អពៅ ពោតក្រហម ស្វាយចន្ទី និងស្រូវ ជាដើម៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


