ព័ត៌មានជាតិ
រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ៣០០លានដុល្លារបើកសម្ពោធសប្តាហ៍ក្រោយ
រោងចក្រផលិតសំបកកង់រថយន្តដំបូងនៅខេត្តព្រះសីហនុដែលបោះទុនវិនិយោគចំនួន ៣០០ លានដុល្លារអាមេរិកនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២២ ខែឧសភាឆ្នាំ២០២៣សប្តាហ៍ក្រោយនេះក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ក្នុងឱកាសចុះពិនិត្យទីតាំងរៀបចំសម្ពោធរោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក កាលពីពេលថ្មីៗនេះថា រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី នេះ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចាប់ផ្ដើមដំណើរការផលិតដើម្បីនាំចេញជាលើកដំបូងរបស់ខ្លួនទៅកាន់ទីផ្សារបរទេសកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ ជាមួយក្ដីរំពឹងខ្ពស់ក្នុងការនាំចេញសំបកកង់ធុនតូច ៥លានសំបក និងសំបកកង់រថយន្ដធុនធំ ៩០ម៉ឺនសំបក ក្នុងមួយឆ្នាំទៅសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រេស៊ីល និងប្រទេសផ្សេងៗទៀត។
លោកអភិបាលខេត្តបានបន្តថា រោងចក្រផលិតសំបកកង់រថយន្តនេះប្រើទុនវិនិយោគប្រមាណ ៣០០ លានដុល្លាអាមេរិក ប្រើប្រាស់កម្លាំងពលកម្ម ១ ៥០០នាក់ ជាក្រុមហ៊ុនឧស្សាហកម្មធំហើយទំនើបនៅខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុស្ថិតនៅភាគនារតី នៃប្រទេសកម្ពជា ជាខេត្តមួយក្នុងចំណោមខេត្ត៤ នៃតំបន់ឆ្នេរ មានសក្តានុពលកំពង់ផែសមុទ្រទឹកជ្រៅហើយរាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្រូបយកកម្លាំងពលកម្ម ២៥ ០០០នាក់។
ក្រៅពីនេះខេត្តព្រះសីហនុ មានសេវាកម្មយ៉ាងច្រើនមានដូចជា សណ្ឋាគារ កាស៊ីណូ ហើយវិស័យនេះរីកលូតលាស់មានអ្នកវិនិយោគចិនជាច្រើនផ្តល់ការងារ និងទទួលបានប្រាក់ខែខ្ពស់ជូនយុវជនកម្ពុជា។
ក្រៅពីនេះក៏មានការក្រុមហ៊ុនវិនិយោគរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មធំ២ ដែលមានអនុភាពផ្តល់ថាមពលរហូតដល់ ១ ៣០០មេហ្កាវ៉ាត់ហើយ ខេត្តព្រះសីហនុតម្រូវការប្រើប្រាស់ថាមពល ១៧០ មេហ្កាវ៉ាត់នៅរដូវក្តៅ នៅសល់បន្តចែកចាយទៅកាន់បណ្តារាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា៕


អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


