សេដ្ឋកិច្ច
លុយដុល្លារ អាមេរិក អាចឈានដល់រជ្ជកាលបញ្ចប់តំណែងកំពូលលើលោក
ពេលវេលានៃប្រាក់ដុល្លារអាមេរិកដែលតែងតែឈរតំណែងកំពូលអស់ពេលជាច្រើនទសវត្សសម្រាប់ពាណិជ្ជកម្មពិភពលោក អាចនឹងឈានមកដល់ទីបញ្ចប់ ដោយសារតែកង្វះអព្យាក្រឹតភាពរបស់ទីក្រុងវ៉ាស៊ីនតោន និងការព្រួយបារម្ភអំពីភាពសក្តិសមនៃឥណទានរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ។

វិនិយោគិនអាមេរិក Jim Rogers សហស្ថាបនិកនៃមូលនិធិ Quantum និយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik ថា ប្រទេសជាច្រើនដែលជាមិត្តភក្តិអាមេរិក កំពុងស្វែងរកវិធីចាកចេញពីប្រាក់ដុល្លារ ដោយស្វែងរករូបិយប័ណ្ណថ្មីមកជំនួសវិញ ។ លោកបន្តថា គ្មានរូបិយប័ណ្ណណាមួយអាចឈរតំណែងកំពូលច្រើនជាង ១៥០ ឆ្នាំនោះឡើយ ហើយប្រទេសមួយចំនួន កំពុងតែចាកចេញពីប្រាក់ដុល្លារ ដោយសារសហរដ្ឋអាមេរិក ជាប្រទេសដែលមានបំណុលធំជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក ។

ពាក់ព័ន្ធជាមួយការដាក់ទណ្ឌកម្មលើរុស្ស៊ី វាក៏ជាកត្តាមួយដែលជំរុញឲ្យប្រជាជនជាច្រើន ងាកចេញកាន់តែឆាប់ទៅរករូបិយប័ណ្ណថ្មីវិញដែលជាការប្រកួតប្រជែងជាមួយដុល្លារអាមេរិក ។
ដោយឡែក រុស្ស៊ីក៏កំពុងតែជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រមទាំងទទួលយកប្រាក់យ័នក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិថែមទៀតផង ។ នៅដើមខែមេសា រូបិយប័ណ្ណចិនបានជំនួសប្រាក់ដុល្លារជារូបិយប័ណ្ណបរទេសដែលត្រូវបានជួញដូរច្រើនបំផុតនៅក្នុងប្រទេសរុស្ស៊ី ។ ជាងនេះទៅទៀត ប្រាក់យ័នក៏កំពុងបន្តវាយលុកទីផ្សារមួយចំនួនទៀតជុំវិញពិភពលោកផងដែរ ។

លោក Rogers បន្តបង្ហាញថា ប៉ុន្តែទោះបីជាប្រាក់ដុល្លារមាននិន្នាការធ្លាក់ចុះក្តី តែនៅមិនទាន់អាចមានរូបិយប័ណ្ណណាដែលអាចមកជំនួស ឬប្រកួតជាមួយដុល្លារអាមេរិកបានឡើយ ។ លោក Rogers លើកឡើងថា “អ្នកប្រហែលជាគិតថា ប្រាក់យ័នចិនពិតជាអាចជំនួសដុល្លារបាន ប៉ុន្តែចិនមិនអនុញ្ញាតឲ្យទិញលក់ប្រាក់យ័ននោះទេ” ។

ដូចគ្នានេះដែរ កាលពីខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ ចាប់តាំងពីខែតុលា ឆ្នាំ២០២២ ប៉ុន្តែនៅតែរឹងមាំ ខណៈប្រធានធនាគារពិភពលោក David Malpass បាននិយាយថា ឥទ្ធិពលប្រាក់ដុល្លារអាមេរិកត្រូវបានចោទសួរដោយដៃគូប្រកួតប្រជែងដូចជា បច្ចេកវិទ្យា blockchain និងប្រាក់យ័នចិនជាដើម ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Sputnik
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


