ព័ត៌មានជាតិ
ផ្លូវក្រវ៉ាត់ក្រុងទី៣ តម្លៃជាង ២៧០ លានដុល្លារ គ្រោងដាក់ឲ្យប្រើប្រាស់ផ្លូវការដំណាច់ខែមិថុនា
ផ្លូវក្រវ៉ាត់ក្រុងទី៣ មានតម្លៃ ២៧៣លានដុល្លារនៅរាជធានីភ្នំពេញ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាមការឱ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី ៧ ខែមិថុនា។

ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែង ៥៣ គីឡូម៉ែត្រ ទទឹង ២២ ម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ដល់ផ្លូវជាតិលេខ១ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ នឹងរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយតំបន់ជុំវិញទៅជាតំបន់អភិវឌ្ឍន៍។
ផ្លូវក្រវាត់ក្រុងទី៣នេះ ចំណាយថវិកាប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងមានការចូលរួមថវិកាបដិភាគមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោស សម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។

គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់ចិន សៀងហៃគ្រុប ខូអិលធីឌី និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន។
ផ្លូវក្រវ៉ាត់ក្រុងទី៣ មានការសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន ៤កន្លែង ដោយឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១ ប្រវែងសរុប ១ពាន់ម៉ែត្រ និងមានការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចំនួន ២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងជិត ១ពាន់ម៉ែត្រ ផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) កំពុងសិក្សាលទ្ធភាពសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ របស់រាជធានីភ្នំពេញ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥១ ដល់ផ្លូវជាតិលេខ៤១៕
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
អ្នកគាំទ្រជីកកកាយរូបថតគ្រួសាររបស់ Liu Yifei ទើបដឹងថាមួយផ្ទះនេះសុទ្ធតែជារាជិនីសម្រស់
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ មុន
ក្រុមហ៊ុន អិន ស៊ី អិច បានដាក់តាំងបង្ហាញ ហុងដា Scoopy ស៊េរីថ្មី ជាផ្លូវការហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ជីវិតដ៏ប្រណិតរបស់មេដឹកនាំហាម៉ាស សុទ្ធតែជាកំពូលមហាសេដ្ឋីមានប្រាក់វាល់លាន
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាក្រុមអ្នកអាជីពឆបោកលុយពលរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
គ្រូគុនចម្រុះខ្មែរមួយរូប នឹងយក “គុនល្បុក្កតោ” បង្ហាញលើឆាកមហោស្រពភាពយន្តពិភពលោកអាស៊ីលើកដំបូង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
គ្រូពេទ្យមួយក្រុមនៅ រុស្ស៊ី ភ័យស្លន់ស្លោ ក្រោយឃើញផ្លែប៉ោមមួយផ្លែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
រដ្ឋមន្រ្តីក្រសួងសាធារណការ បង្ហាញពីវឌ្ឍនភាពការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត