ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ីរ៉ង់ គំរាមបើក «ទ្វារនរក» ចាំដាក់អាមេរិកនិងអ៊ីស្រាអែល បើហ៊ានវាយប្រហារខ្លួនមែន
ជាសារព្រមានខ្លាំងៗទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល មេទ័ពអ៊ីរ៉ង់គំរាមថា ខ្លួននឹងបើក «ទ្វារនរក» ប្រសិនបើប្រទេសទាំងពីរនេះ ហ៊ានវាយប្រហារខ្លួនមែន។

ការព្រមានរបស់មេបញ្ជាការឆ្មាំបដិវត្តន៍ឥស្លាម Hossein Salami ត្រូវគេមើលឃើញថា ជាសារខ្លាំងបំផុតមិនធ្លាប់មានសោះ ចំពេលទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ ជាមួយវ៉ាស៊ីនតោននិងហ្ស៊េរុយសាឡិម ធ្លាក់ចុះដល់កម្រិតទាបសឹងតែស្មើសូន្យ ហើយសភាពការណ៍ក៏កំពុងតានតឹង។
តាមការចុះផ្សាយរបស់ Newsweek នៅថ្ងៃសុក្រទី៩ខែឧសភាឆ្នាំ២០២៥ លោក Salami ផ្តាំទៅអាមេរិកនិងអ៊ីស្រាអែលថា «សូមកុំសាងកំហុសឲ្យសោះ សូម្បីបន្តិចក៏ដោយ។ យើងនឹងបើកទ្វារនរកចាំអ្នក»។

ការព្រមាននេះ កើតឡើងចំពេលមានសេចក្តីរាយការណ៍ថា អាមេរិកនិងអ៊ីស្រាអែល កំពុងរៀបផែនការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ឯទីក្រុងតេហេរ៉ង់ក៏ដឹងរឿងនេះដែរ ហើយកំពុងប្រុងជើងការដូចគ្នា។
ការព្រមាននេះទៀតសោត កើតឡើង៣ថ្ងៃ បន្ទាប់ពីអាមេរិក ដាក់ពង្រាយឡើងវិញនូវនាវាពិឃាដ USS Milius ដែលជានាវាបំពាក់ប្រព័ន្ធមីស៊ីលប្រយុទ្ធ Aegis ទៅកាន់តំបន់មជ្ឈិមបូព៌ាក្បែរប្រទេសអ៊ីរ៉ង់។

សកម្មភាពយុទ្ធសាស្ត្រនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយទីក្រុងតេហេរ៉ង់។
សូមជម្រាបថា មន្ទីរបញ្ចកោណ បានពង្រឹងវត្តមានរបស់អាមេរិកនៅក្នុងតំបន់ ជុំវិញភាពតានតឹងដើម្បីឈានដល់កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ព្រមានដែរថា អ៊ីរ៉ង់នឹងត្រូវរងការវាយប្រហារ បើកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ទីក្រុងតេហេរ៉ង់ពីការទទួលបានអាវុធប្រល័យលោកបរាជ័យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិកបញ្ជូននាវាពិឃាត USS Milius ទៅជិតប្រទេសអ៊ីរ៉ង់ ចំពេលមានភាពតានតឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


