ជីវិតកម្សាន្ដ
តារាហុងកុង តួ ចៀវវ៉ៃ ដល់ថ្នាក់លក់ទ្រព្យរួមជាមួយអតីតស្វាមី សង្ស័យថា ក្ស័យធន់
កាលពីពេលថ្មីៗនេះ យោងតាមសារព័ត៌មានចិនបានរាយការណ៍ថា តារាសម្តែងស្រី Zhao Wei និងអតីតស្វាមី អ្នកជំនួញ Huang Youlong បានដាក់លក់ផ្ទះល្វែងដ៏ប្រណីតមួយ ដែលមានទីតាំងនៅតំបន់ស្ពាន Tsing Ma ទីក្រុងហុងកុង ប្រទេសចិន។

អ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន នោះគឺតម្លៃស្នើសុំត្រឹមតែ២៦លានហុងកុង (ស្មើនឹងជាង ២.៣ លានដុល្លារ) ជិតពាក់កណ្តាលនៃតម្លៃ ៤៩ លានហុងកុង (ជាង ៦.៣លានដុល្លារ) ដែលគូស្នេហ៍បានចំណាយទិញអចលនទ្រព្យនេះរួមគ្នាកន្លងមក។ ដូច្នេះហើយ លើកិច្ចព្រមព្រៀងនេះតែម្នាក់ឯង ពួកគេបានខាតបង់រហូតដល់ ២៣លានហុងកុង (ច្រើនជាង ២.៩លានដុល្លារអាមេរិក)។
ការផ្លាស់ប្តូរដើម្បីលក់ទ្រព្យសម្បត្តិត្រូវបានគេជឿថា ជាសញ្ញាមួយបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុនាពេលបច្ចុប្បន្នរបស់អ្នកទាំងពីរ កំពុងប្រឈមមុខនឹងការលំបាកជាច្រើនជាពិសេសសម្រាប់តារាស្រីវ័យ៤៩ឆ្នាំដែលលាក់់ខ្លួនពួនកាយពីឧស្សាហកម្មកម្សាន្តអស់រយៈពេលជាយូរមកហើយដោយសារតែរឿងអាស្រូវហិរញ្ញវត្ថុធ្ងន់ធ្ងរជាបន្តបន្ទាប់។
កន្លងមក នាងនិងស្វាមីមានទ្រព្យសម្បត្តិប៉ាន់ស្មានរហូតដល់ ១ ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនបានមកពីការវិនិយោគធំៗក្នុងវិស័យភាគហ៊ុន អចលនទ្រព្យ និងឧស្សាហកម្មកម្សាន្ត។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ ២០២១ អាជីពរបស់តារាសម្តែងរូបនេះបានធ្លាក់ចុះបន្ទាប់ពីត្រូវបានហាមឃាត់ពីប្រព័ន្ធផ្សព្វផ្សាយ និងវេទិកាសិល្បៈដោយសារតែការជាប់ពាក់ព័ន្ធរបស់នាង នៅក្នុងរឿងអាស្រូវហិរញ្ញវត្ថុនិងផ្លូវច្បាប់។ គណនីធនាគារជាច្រើនរបស់នាង បានបង្កក ខណៈដែលក្រុមហ៊ុនក្រោមឈ្មោះរបស់តួស្រី ក៏ត្រូវគេបង្កកម្តងមួយៗ ដោយសារតែពួកគេមិនអាចសងបំណុល បានត្រឹមតែពីរបីពាន់យន់ប៉ុណ្ណោះ។
ក្នុងជីវិតឯកជន Zhao Wei និងអតីតស្វាមី អ្នកជំនួញ Huang Youlong មានអាពាហ៍ពិពាហ៍ជាសម្ងាត់បំផុត។ ក្រោយមក ទើបអ្នកទាំងពីរពួកគេបានផ្សព្វផ្សាយជាសាធារណៈនូវទំនាក់ទំនងក្នុងឆ្នាំ ២០០៨ រៀបការមិនយូរប៉ុន្មានគូនេះ នបានស្វាគមន៍កូនស្រីដំបូងក្នុងរយៈពេល២ ឆ្នាំ។ នៅចុងឆ្នាំ ២០២៤តារាស្រី បានបញ្ជាក់នៅលើ Weibo ថានាង និងបុរសត្រកូល Huang Yបានលែងលះគ្នាជាច្រើនឆ្នាំមកហើយ ដោយបញ្ចប់ទំនាក់ទំនងដែលធ្លាប់ត្រូវបានចាត់ទុកថាជាគំរូនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។
ជាមួយនឹងភាពប្រែប្រួលនៃហិរញ្ញវត្ថុ សុខភាព និងជីវិតផ្ទាល់ខ្លួន អនាគតរបស់ Zhao Wei ក្នុងវិស័យសិល្បៈនៅតែជាសំណួរដ៏ធំមួយសម្រាប់សាធារណជន និងអ្នកគាំទ្រ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhao Wei ត្រឡប់មកកាន់បណ្ដាញសង្គមវិញបន្ទាប់ពីលែងលះដាច់ស្រេច
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


