សេដ្ឋកិច្ច
រុស្ស៊ី ដំឡើងអត្រាការប្រាក់ដល់ចំណុច ១៣ ភាគរយ
ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ីបានដំឡើងអត្រាការប្រាក់សំខាន់ៗរបស់ខ្លួនចំនួន ១០០ ពិន្ទុមូលដ្ឋាន ស្មើនឹង ១ ភាគរយកាលពីថ្ងៃសុក្រ ដោយបំពេញតាមការព្យាករណ៍ទីផ្សារ ។

ការដំឡើង ១ ភាគរយបន្ថែមនេះ ធ្វើឲ្យអត្រាសំខាន់ត្រូវបានកើនឡើងដល់ ១៣ ភាគរយក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយសម្ពាធអតិផរណានៅក្នុងសេដ្ឋកិច្ច ។
កាលនៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួននៅក្នុងខែសីហា ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបានសម្រេចដំឡើងអត្រាគន្លឹះរបស់ខ្លួនចំនួន ៣៥០ ចំណុចមូលដ្ឋានដល់ ១២ ភាគរយ ដើម្បីគាំទ្រដល់ការធ្លាក់ចុះនៃប្រាក់រូប្លិ៍ ។

ធនាគារកណ្តាលរុស្ស៊ី បានបង្កើនការព្យាករណ៍អតិផរណារបស់ខ្លួនសម្រាប់ឆ្នាំនេះដល់ ៦ ភាគរយ ទៅ ៧ ភាគរយ និងរក្សាគោលដៅ ៤ ភាគរយសម្រាប់ឆ្នាំ ២០២៤ ។
គួរបញ្ជាក់ថា អត្រាអតិផរណាប្រចាំឆ្នាំរបស់រុស្ស៊ីបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល ៦ ខែគឺ ៥.២ ភាគរយនៅក្នុងខែសីហា និង ៤.៣ ភាគរយក្នុងខែកក្កដា ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


