សេដ្ឋកិច្ច
ប្រាក់ចំណេញឧស្សាហកម្ម ចិន ស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្នុងខែសីហា
ប្រាក់ចំណេញពីវិស័យឧស្សាហកម្មចិនបានកើនឡើងវិញក្នុងល្បឿនលឿនបំផុតនៅក្នុងខែសីហា ដោយកើន ១៧.២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៣ ប្រាក់ចំណេញបានធ្លាក់ចុះ ១១.៧ ភាគរយ ធៀបនឹងឆ្នាំមុន។

បើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិនបានឲ្យដឹងកាលពីថ្ងៃពុធថា ការកើនឡើងនៃប្រាក់ចំណេញអាចនឹងធ្វើឲ្យតម្រូវការមានភាពប្រសើរឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានបង្កើនវិធានការក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីជំរុញទីផ្សារអចលនទ្រព្យ និងជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ។
ការិយាល័យស្ថិតិចិនបញ្ជាក់ទៀតថា ជាមួយនឹងការស្ទុះងើបឡើងវិញជាលំដាប់នៅក្នុងផលិតកម្មឧស្សាហកម្ម ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនៃការតភ្ជាប់រវាងផលិតកម្ម និងការលក់នេះហើយ ទើបធ្វើឲ្យប្រាក់ចំណូលរបស់ក្រុមហ៊ុនឧស្សាហកម្មមានភាពប្រសើរឡើងវិញបន្តិចម្តងៗបែបនេះ ។
ទោះយ៉ាងណា ប្រាក់ចំណេញរបស់អ្នកផលិតបានធ្លាក់ចុះ ១៣.៧ ភាគរយក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ និង យឺតជាង ៤.៧ ភាគរយក្នុងអំឡុងខែមករាដល់ខែកក្កដា ។
គួរបញ្ជាក់ថា កំណើនសេដ្ឋកិច្ចចិនកំពុងមានស្ថិរភាពឡើងវិញ ក្រោយការធ្លាក់ចុះកាលពីដើមឆ្នាំនេះ ខណៈការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងទីផ្សារលំនៅដ្ឋាន នៅតែជាហានិភ័យចម្បងចំពោះទស្សនវិស័យ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ BNN Bloomberg
ចុចអាន៖ អ្នកជំនាញអន្តរជាតិ៖ ក្រុមឧក្រិដ្ឋជនចិន កំពុងរាលដាលពាសពេញតំបន់អាស៊ីប៉ាស៊ីហ្វិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


