សេដ្ឋកិច្ច
គ្រឹះស្ថានឥណទានជនបទ ១០៥ ត្រូវបានលុប អាជ្ញាបណ្ណចេញពីបញ្ជីធនាគារជាតិ
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានឥណទានជនបទចំនួន ១០៥ គ្រឹះស្ថាន ត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់ធនាគារជាតិ ដើម្បីពង្រឹងវិស័យនេះ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មើលឃើញថា គ្រឹះស្ថានឥណទានជនបទបាន និងកំពុងរួមចំណែកផ្តល់សេវាឥណទាន ខ្នាតតូចនៅតាមតំបន់មូលដ្ឋាន ដើម្បីបំពេញតម្រូវការឥណទានទៅតាមប្រភេទអាជីវកម្មរបស់ប្រជាពលរដ្ឋ។

គ្រឹះស្ថានឥណទានជនបទ ទទួលបានវិញ្ញាបនបត្រពីធនាគារជាតិនៃកម្ពុជា ដោយផ្តល់ឥណទានដល់អតិថិជនសរុប ៨៤.២៣៦ គណនី ស្មើនឹង ១៧៧,៤ ប៊ីលានរៀល បើគិតជាដុល្លារស្មើនឹង ៤៣,៧ លានដុល្លារអាមេរិក។ គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៣។
យោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើង ១៦,៣% ដល់ ៤៧,៨ ទីលានរៀល (១១,៨ ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះ ឥណទានអតិថិជន បានកើនឡើង ១៤,៨% ដល់ ៤០ ទ្រីលានរៀល (៩,៧ ប៊ីលានដុល្លារអាមេរិក) ដោយមាន ២,២ លានគណនី។
ឥណទានទាំងនេះ បានផ្ដល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន៖ អង្គភាពគ្រួសារ ៣៤% (មានកំណើន ១៨,៤%) ពាណិជ្ជកម្មនិងជំនួញ ២៣,២% (១៥%) កសិកម្ម ១៧,៦% (១៣,២%) សេវាកម្ម ១៣,៤% (៨,៩%) ដឹកជញ្ជូន ៤,២% (០,២%) សំណង់ ៤,៤% (១៤%) កម្មន្តសាល ១,៩% (៣០,៨%) និងផ្សេងៗ ១,៣% (៤២,៤%)។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុ បានទទួលប្រាក់បញ្ញើ ២០ទីលានរៀល (៤,៩ ប៊ីលានដុល្លារអាមេរិក) ស្មើនឹង ២,៧ លានគណនី។
សូមបញ្ជាក់ថា ប្រព័ន្ធធនាគារនៅកម្ពុជា មានធនាគារពាណិជ្ជ ៥៩ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួល ប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ១១៨ គ្រឹះស្ថានភតិសន្យា ហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៥ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែក ព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្ដូរប្រាក់ ២.៨៩០៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


