ព័ត៌មានជាតិ
ការចំណាយលើការដើរកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំចិនអាចនឹងធ្លាក់ចុះនៅឆ្នាំនេះ
កាលពីឆ្នាំ២០២០កន្លងទៅ គ្រួសារខ្មែរកាត់ចិនមួយចំនួនធំបានធ្វើការចំណាយលើការដើរកម្សាន្តនៅតាមរម្មណីដ្ឋានទេសចរណ៍នានាទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ យ៉ាងណាក៏ដោយ នៅឆ្នាំ២០២១នេះអ្នកជំនាញផ្នែកសេដ្ឋកិច្ចជឿថា ការចំណាយរបស់ពួកគេអាចនឹងធ្លាក់ចុះ នាឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ដោយសារបញ្ហាចំណូល និងការបន្តភ័យខ្លាចជំងឺកូវីដ១៩។

លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ មានប្រសាសន៍ថា៖ «ការចំណាយទៅលើការដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋមួយចំនួននាឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះអាចនឹងធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២០។ ការសម្រេចចិត្តមិនចំណាយនេះកើតមានជាពិសេសទៅលើអ្នកដែលពឹងផ្អែកលើវិស័យទេសចរណ៍ និងកម្សាន្ត ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺកូវីដ១៩។ កាលពីឆ្នាំ២០២០កន្លងទៅ ពួកគេភាគច្រើនត្រូវបានព្យួរការងារ ឫកាត់ប្រាក់ខែ ដែលបានកាត់បន្ថយចំណូលរបស់ពួកគេយ៉ាងខ្លាំងនៅពេលនោះ។»
លោក សុផល បានបន្តថា ទោះជាយ៉ាងណា អ្នកដែលមានជីវភាពធូធារអាចនឹងចំណាយជាធម្មតាដូចឆ្នាំមុន តែអ្វីដែលខុសប្លែកនោះគឺថាពួកគេនឹងផ្ដោតលើការធ្វើដំណើរកម្សាន្តក្នុងស្រុកវិញ ជាជាងដើរកម្សាន្តនៅក្រៅស្រុកទេ ដោយសារ តែជំងឺកូវីដ១៩មិនទាន់មានភាពធូរស្បើយនៅឡើយនៅលើពិភពលោក។

ចំពោះអ្នកសេដ្ឋកិច្ចមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា ការចំណាយទៅលើការដើរលេងកម្សាន្តរបស់ពលរដ្ឋខ្មែរអាចនឹងធ្លាក់ចុះខ្លាំងនៅឆ្នាំនេះបើធៀបនឹងឆ្នាំ២០២០កន្លងទៅ។
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា៖ «នាឱកាសបុណ្យចូលឆ្នាំចិន២០២១នេះ ការចំណាយរបស់ប្រជាពលរដ្ឋអាចនឹងធ្លាក់ចុះ៤០% ដោយសារជំងឺកូវីដ១៩បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងប្រាក់ចំណូលរបស់ពួកគេកាលពីឆ្នាំមុន និងបន្តធ្វើឱ្យមានការភ័យខ្លាចរហូតមកដល់ពេលបច្ចុប្បន្ន។»
លោក សិរីវឌ្ឍន៍ បានបន្តថា នៅឆ្នាំនេះជំងឺកូវីដ១៩នៅមិនទាន់រលាយបាត់នៅឡើយទេ ទោះបីជាមានវាំងសាំងក៏ដោយ ។ ការដើកម្សាន្តនៅតាមរម្មណីយដ្ឋានទេសចរណ៍មួយចំនួននឹងមានការធ្លាក់ចុះខ្លះ មិនដូចឆ្នាំមុនទាំងស្រុងនោះទេ ពីព្រោះពលរដ្ឋមួយចំនួនជាពិសេសអ្នកវ័យចំណាស់នៅបន្តភ័យខ្លាចនឹងជំងឺកូវីដ១៩នៅឡើយ។

អ្នកស្រី សេង លីហួរ ដែលមានវ័យ៤០ឆ្នាំ និងមានកូន២នាក់ គឺជាបុគ្គលិកផ្នែកសណ្ឋាគារមួយកន្លែងនៅខេត្តសៀម រាប។ ដោយសារតែជំងឺកូវីដ១៩ អ្នកស្រីត្រូវបានព្យួរការងាររយៈពេលជាង៦ខែកាលពីឆ្នាំ២០២០កន្លងទៅ ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូលគ្រួសារយ៉ាងខ្លាំង។
អ្នកស្រីមានប្រសាសន៍ថា៖ «កាលពីឆ្នាំ២០២០កន្លងទៅ ខ្ញុំបានដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន ប៉ុន្តែនៅឆ្នាំនេះខ្ញុំនឹងមិនធ្វើការចំណាយទៅលើការដើរកម្សាន្តទៀតទេ ពីព្រោះម្យ៉ាងចំណូលរបស់ខ្ញុំបានធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន ហើយម្យ៉ាងទៀតខ្ញុំនៅមានការភ័យខ្លាចចំពោះជំងឺកូវីដ១៩នៅឡើយ ជំងឺនេះនៅមិនទាន់មានវ៉ាក់សាំងការពារបានទាំងស្រុងនៅឡើយទេ។»
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


