សេដ្ឋកិច្ច
Apple ទាញទម្លាក់ Samsung ឡើងឈរលេខ១ ជាក្រុមហ៊ុនលក់ស្មាតហ្វូនដាច់បំផុតលើលោក
ក្រោយកាន់តំណែងកំពូលអស់រយៈពេល១២ឆ្នាំ ពេលនេះក្រុមហ៊ុន Samsung ត្រូវបាន Apple ទាញទម្លាក់មកលេខ២វិញ លែងកាន់តំណែងជាក្រុមហ៊ុនលក់ស្មាតហ្វូតដាច់ជាងគេបំផុតលើពិភពលោកទៀតហើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃពុធទី១៧ខែមករា។

តាមទិន្នន័យពីសាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទយក្សរបស់អាមេរិក គឺមានចំណែកជាងមួយភាគប្រាំ នៃស្មាតហ្វូនដែលនាំចេញកាលពីឆ្នាំកន្លងទៅ។
ក្រៅពី Samsung ជាប់លេខ២ ក្រុមហ៊ុនដែលជាប់ចំណាប់ថ្នាក់ជាបន្តបន្ទាប់មានដូចជា Xiaomi, OPPO និង Transsion។
IDC រាយការណ៍ថា ស្មាតហ្វូនជិត១.២ពាន់លានគ្រឿងត្រូវបានលក់កាលពីឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះជាង ៣% បើធៀបនឹងឆ្នាំ២០២២។

នេះគឺជាតួលេខលក់ដាច់ស្មាតហ្វូនទាបបំផុត ក្នុងរយៈពេលមួយទសវត្សរ៍ ព្រោះថា អ្នកប្រើប្រាស់ជាច្រើន លែងសូវចេញលុយពីកាបូបទិញរបស់របរទៀត ដោយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងអត្រាការប្រាក់ខ្ពស់ ប៉ុន្តែអ្នកជំនាញព្យាករថា ទីផ្សារនឹងរើបឡើងវិញនៅឆ្នាំនេះ។
ចំពោះ Apple, ឆ្នាំមុនក្រុមហ៊ុននេះ លក់ស្មាតហ្វូនដាច់បាន២៣៤.៦លានគ្រឿង ខណៈ Samsung លក់បាន២២៦.៦លានគ្រឿង រីឯ Xiaomi លក់បាន១៤៥.៩លានគ្រឿង, OPPO លក់បាន ១០៣.១លានគ្រឿង និង Transsion លក់បាន៩៤.៩លានគ្រឿង។
តាមការអះអាងពី IDC, កត្តារួមផ្សំមួយចំនួនដែលនាំឲ្យ Apple ឡើងឈរទីកំពូលបែបនេះគឺបណ្តាលមកពី មនុស្សបង្វែមកប្រើ iPhone ព្រោះជាទូរស័ព្ទពេញនិយមគ្រប់ស្រទាប់វណ្ណៈ ភាពឡូយឆាយ និងភ្ជាប់ជាមួយមុខងារដែលមានសមត្ថភាពខ្ពស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ iPhone នៅតែលក់ដាច់ខ្លាំងក្នុងទីផ្សារ ចិន ទោះមានការប្រជែងពីក្រុមហ៊ុន Huawei
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


