សេដ្ឋកិច្ច
សហរដ្ឋអាមេរិកនឹងកាត់ទោសស្ថាបនិកក្រុមហ៊ុន Binance ឱ្យជាប់ពន្ធនាគាររយៈពេល៣៦ខែ
ក្រុងវ៉ាស៊ីនតោន៖ លោក ZHAO Changpeng (CZ) ដែលជាស្ថាបនិកនៃក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក ឱ្យជាប់ពន្ធនាគាររយៈពេល ៣៦ ខែ បន្ទាប់ពីលោកបានសារភាពថាមានកំហុសចំពោះការបំពានច្បាប់ប្រឆាំងនឹងការលាងលុយ។ នេះបើយោងតាមរដ្ឋអាជ្ញាសហរដ្ឋអាមេរិកសរសេរនៅក្នុងសាលដីកាកាលពីថ្ងៃទី២៣កន្លងមក។

យោងតាមសារព័ត៌មាន The Business Times លោក Zhao ដែលត្រូវបានគេរំពឹងថានឹងត្រូវបានកាត់ទោសនៅថ្ងៃទី ៣០ ខែមេសានៅទីក្រុង Seattleខាងមុខនេះ បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Binance កាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលដែលគាត់បានសារភាពចំពោះការបំពាន ហើយក្រុមហ៊ុនក៏បានយល់ព្រមលើការពិន័យចំនួន៤,៣២ ពាន់លានដុល្លារផងដែរ។
រដ្ឋអាជ្ញាអាមេរិកបានប្រាប់តុលាការនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា៖« ដោយសារទំហំនៃការបំពានដោយចេតនារបស់លោក Zhao ទៅលើច្បាប់របស់សហរដ្ឋអាមេរិក និងផលវិបាករបស់វា ដូច្នេះការកាត់ទោសខាងលើនឹងមានរយៈពេល ៣៦ ខែ» ។
គោលការណ៍ណែនាំនៃការកាត់ទោសរបស់រដ្ឋសហព័ន្ធកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ១៨ ខែចំពោះលោកល Zhao ដែលបានយល់ព្រមមិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការអូសបន្លាយរហូតដល់រយៈពេលនោះ។ គាត់មានសេរីភាពនៅសហរដ្ឋអាមេរិកលើការកាន់កាប់មូលបត្របំណុលចំនួន ១៧៥ លានដុល្លារ។
អាជ្ញាធរអាមេរិកបាននិយាយថា ក្រុមហ៊ុនBinance បានបរាជ័យក្នុងការរាយការណ៍អំពីប្រតិបត្តិការគួរឱ្យសង្ស័យជាង ១សែនប្រតិបត្តការ ជាមួយក្រុមភេរវករដែលបានកំណត់រួមមាន ហាម៉ាស អាល់កៃដា និងរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងស៊ីរី ឬ ISIS ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


