សេដ្ឋកិច្ច
កម្ពុជាជំរុញការដោះដូរការវិនិយោគមូលបត្របំណុលប្រកបដោយចីរភាព
ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរី បានផ្តួចផ្តើម ការដោះដូរការវិនិយោគមូលបត្របំណុលប្រកបដោយចីរភាព ដែលជាដំណោះស្រាយថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោក។
ការលើកឡើងនៃគំនិតផ្តួចផ្តើមរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឪកាសដែលលោកស្រីចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ ស្តីពី «តើតំបន់អាស៊ីអាចសម្រេចបាននូវគោលដៅសូន្យ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធដែរឬទេ?»នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃកម្មវិធី Nikkei Forum លើកទី២៩ ក្រោមមូលបទ “អនាគតនៃទ្វីបអាស៊ី”។

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីក្រុងតូក្យូពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំបន់អាស៊ីល្បីៗ រួមទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផងដែរ។ នេះបើយោងតាម NBC។
លោកស្រីបានលើកឡើងពីគោលដៅអាកាសធាតុរបស់រដ្ឋាភិបាលកម្ពុជា តួនាទីរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការសម្របសម្រួលលំហូរហិរញ្ញប្បទានប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនៅតំបន់អាស៊ាន។
លោកស្រីបណ្ឌិតបានលើកគំនិតផ្តួចផ្តើមថា៖« ការដោះដូរការវិនិយោគមូលបត្របំណុលប្រកបដោយចីរភាពដែលជាដំណោះស្រាយថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការ»។
លោកស្រីបណ្ឌិតបានសង្កត់ធ្ងន់លើតម្រូវការធនធានដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុរបស់កម្ពុជា ដោយជំរុញឱ្យមានការគាំទ្រពីស្ថាប័នអន្តរជាតិសម្រាប់ប្រទេសដែលងាយរងគ្រោះនិងមានការបំភាយឧស្ម័នទាប ក្នុងការសម្របខ្លួនទៅនឹងបរិស្ថានអាកាសធាតុថ្មី។

កាលពីដើមខែមករា ឆ្នាំ២០២៤នេះ ធនាគារជាតិនៃកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីជំរុញទីផ្សារហិរញ្ញវត្ថុបៃតងនៅកម្ពុជា ដែលគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។
ភាពជាដៃគូនេះមានគោលបំណងជួយកម្ពុជាដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ទាញយកសក្តានុពលពីហិរញ្ញវត្ថុបៃតង។
លោក Asad Yaqub ប្រធានស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំកម្ពុជាបានក្នុងពិធីនោះថាថាកិច្ចព្រមព្រៀងនេះគាំទ្រផែនការរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាហានិភ័យនៃការបម្រែបម្រួលអាកាសធាតុ និងធ្វើអោយទីផ្សារហិរញ្ញវត្ថុបៃតងកាន់តែរឹងមាំ។
លោកថា៖«ក្នុងនាមជាស្ថាប័នឈានមុខនៃហិរញ្ញវត្ថុបៃតងសកល យើងនឹងជួយកម្ពុជាក្នុងការប្រមូលហិរញ្ញប្បទានអាកាសធាតុសំខាន់ៗ រួមចំណែកដល់ផែនទីកំណើនបៃតង ប្រកបដោយបរិយាប័ន្ន និងភាពធន់នាពេលអនាគត»៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


