សេដ្ឋកិច្ច
ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ចាប់ផ្ដើមនៅសប្ដាហ៍នេះ
ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជា គឺ Cambodia Angkor Air បានត្រៀមខ្លួនរួចស្រេចហើយ។
លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលប្រាប់កម្ពុជាថ្មីថា នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង ៤ ជើងក្នុងមួយសប្តាហ៍។

ដោយឡែកកម្មវិធីហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងបើកការហោះហើរត្រង់ពី ទីក្រុងញូវដេលី មកសៀមរាប ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះហើរ៧ជើងក្នុងមួយសប្តាហ៍។
បើតាមលោក ស៊ិន ចាន់សិរីវុត្ថា ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរតាមរយៈទេសចរណ៍វប្បធម៌ និងសាសនា។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៏ទេសចរណ៍អង្គរ បានលើកឡើងថា ជនជាតិឥណ្ឌាជាច្រើនចង់ទស្សនាប្រាសាទអង្គរវត្ត កន្លងមិនមិនមានជើងហោះហើរត្រង់ ទើបមិនសូវមានភ្ញៀវឥណ្ឌាមកច្រើន។
លោកបញ្ជាក់ថា ឥណ្ឌាចង់មកមើលប្រាសាទអង្គរវត្ត ដោយសារខ្មែរយើង ទទួលឥទ្ធិពលពីឥណ្ឌា ដែលឥណ្ឌាមានមោទនភាពឃើញសាសានាហិណ្ឌូនៅស្រុកយើង។
កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ កំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉េត ហើយចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៤មក ក្រុមហ៊ុន Emirates Airlines បានហោះហើរមកកម្ពុជាឡើងវិញពីទីក្រុង Dubai ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈសិទ្ធិហោះហើរទី៥។
គិតចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ២០២៤ កម្ពុជាទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ២ លាននាក់ កើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ១លាន ៦សែននាក់។
នៅឆ្នាំ ២០២៣ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិចំនួនជាង ៥ លាន ១ សែននាក់ កើនឡើង ១១៥% ធៀបនឹងរយៈពេល ១២ខែ ឆ្នាំ២០២២ ក្រោយវិបត្តិជំងឺកូវីដ-១៩៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


