Connect with us

សេដ្ឋកិច្ច

កំណើននាំចេញផលិតផលមិនមែនកាត់ដេរ មន្ត្រី និងអ្នកវិភាគលើកឡើងថា ជាការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មី

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ប្រាប់ឱ្យដឹងថា ការនាំចេញវិស័យឧស្សាហកម្ម​មិនមែន​កាត់​ដេរ បានហក់ឡើងគួរឱ្យ​កត់សម្គាល់ នៅក្នុងរយៈពេល​ចុងក្រោយនេះ ដែលកំណើននេះគឺជារចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីមួយ នៃ​ការ​អនុវត្តគោលនយោបាយការធ្វើពិពិធកម្មសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុខសេនសាន រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​មានប្រសាសន៍នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤នេះថា វិស័យធំៗ ៣ ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាមាន ដូចជា​វិស័យ​កសិកម្ម ឧស្សាហម្ម និងសេវាកម្ម។

លោក មាស សុខសេនសាន បានបញ្ជាក់ថា នៅរយៈពេល ៤ ខែដើមឆ្នាំ ២០២៤ ពាណិជ្ជកម្មនាំចេញទៅទីផ្សារអន្តរ​ជាតិរបស់កម្ពុជា​មានកំណើន ក្នុងនោះការនាំចេញផលិតផលវិស័យមិនមែនកាត់ដេរ ដែលមានដូចជា កង់ សូឡា និងគ្រឿង​អេឡិកត្រូនិក មានការកើនឡើងគួរឱ្យកត់សម្គាល់។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា កំណើននៃការនាំចេញវិស័យមិនមែនកាត់ដេរ គឺជារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​​ថ្មីមួយ ដែលបង្កើតតម្លៃបន្ថែមសម្រាប់ប្រជាជនកម្ពុជា។

យោងតាមអ្នកនាំពាក្យ នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ វិស័យកសិកម្មបានចូលរួមចំណែកសេដ្ឋកិច្ច ២២ ភាគរយ វិស័យឧស្សាហកម្ម ៣០ ភាគរយ វិស័យសេវាកម្ម ក្នុងរង្វង់ ៤២ ភាគរយ ខណៈ​វិស័យ​មិនមែនកាត់ដេរមានកំណើន៣,១ ភាគរយនៃការរួមចំណែកក្នុងវិស័យឧស្សាហកម្ម។       

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា លើក​ឡើងថា វិស័យមិនមែនកាត់ដេរ និងវិស័យកមន្តសាល ជាវិស័យដែលមានផលិតកម្មរឹង​មាំ​រយៈពេលវែង។

លោកថា វិស័យកាត់ដេរក៏ជួយជំរុញកំណើនសេដ្ឋកិច្ចដែរ ប៉ុន្តែមានលក្ខណៈផុយស្រួយជាង ហើយ​នៅពេលដែលកម្ពុជាកំពុងទទួលបានកូតា EBA នៅឡើយ នោះកម្ពុជានៅមានតម្រូវការទីផ្សារសម្លៀកបំពាក់ពីសហរដ្ឋអាមេរិក និងអង់គ្លេសជាដើម។

លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា ប្រសិនបើកម្ពុជាជំរុញលើកកម្ពស់វិស័យមិនមែនកាត់ដេរ ឱ្យកាន់តែប្រសើរ ដែលហៅថា ឧស្សាហកម្មធុនមធ្យម ឬក៏ឈានដល់កម្រិតខ្ពស់ថែមទៀត ដូចជាវិស័យ​បច្ចេកវិទ្យា វិស័យគ្រឿងយន្ត និង​រោងចក្រសហគ្រាស ដែលគាំទ្រ​ដោយវិស័យ​កសិកម្មបន្ថែមទៀត រឹតតែប្រសើរ ដែលនឹងជួយ​ជំរុញឱ្យ​វិស័យឧស្សា​ហកម្ម​ទាំងអស់នេះ ឱ្យមានភាពរឹងមាំ ចាក់ជ្រៅនៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា។

លោកបណ្ឌិតបញ្ជាក់ថា សញ្ញានៃការនាំចេញវិស័យមិនមែនកាត់ដេរ ជាសញ្ញាវិជ្ជមាន ដែលអាច​នាំ​ឱ្យ​ផលិត​កម្ម មានសន្ទុះឡើងមួយកម្រិត។

យោងតាមក្រសួងសេដ្ឋកិច្ច នៅឆ្នាំ ២០២៣ ការនាំចេញផលិតផលមិនមែនកាត់ដេរមានដូចជា កង់ សូឡា គ្រឿងអេឡិកត្រូនិក សម្រេចបានទឹកប្រាក់ ៣,៦៤ ពាន់លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម