ព័ត៌មានអន្ដរជាតិ
អាជ្ញាធររសិង្ហបុរី រឹបអូសបារីអេឡិចត្រូនិកតម្លៃជាង ៤,៤ លានដុល្លារ ក្នុងខែមិថុនា
អាជ្ញាធរសិង្ហបុរី បានរឹបអូសបារីអេឡិចត្រូនិកជាង ៣៥០ ០០០ ដើម អំឡុងពេលចុះបង្រ្កាបនៅតាមទីតាំងផ្សេងៗក្នុងខែមិថុនា ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រឹងហាមឃាត់ការប្រើប្រាស់បារីប្រភេទនេះ។ នេះបើតាមការឱ្យដឹងរបស់អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) កាលពីថ្ងៃព្រហស្បតិ៍។

បារីអេឡិចត្រូនិកដែលរឹបអូសបាន មានតម្លៃសរុបប្រមាណ ៦ លានដុល្លារសិង្ហបុរី ឬប្រមាណជាង ៤,៤ លានដុល្លារអាមេរិក។ ហើយមុនពេលរឹបអូស អ្នកជួញដូរបានដាក់លក់បារីទាំងនោះ នៅលើបណ្ដាញទំនាក់ទំនងតេឡេក្រាម។
HSA បានគូសបញ្ជាក់ថា ការចុះបង្រ្កាបចាប់ពីថ្ងៃទី ១៤-១៩ ខែមិថុនា នៅទីតាំង៣ផ្សេងៗគ្នា បានរំខានដល់បណ្តាញចែកចាយបារីអេឡិចត្រូនិក ដ៏ធំបំផុតមួយនៅក្នុងប្រទេស។ បារីអេឡិចត្រូនិកចំនួន ១៤ ដើម ដែលសង្ស័យថាមានផ្ទុកសារធាតុញៀន tetrahydrocannabinol (THC) ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់ដំណើរការខួរក្បាល និងផ្លូវចិត្ត ក៏ត្រូវបានរកឃើញ ហើយប្រគល់ទៅឱ្យការិយាល័យគ្រឿងញៀនកណ្តាល (CNB) ផងដែរ។
បើតាម HSA ផលិតផលបារីអេឡិចត្រូនិក ដែលមានតម្លៃជាង ១៨ លានដុល្លារសិង្ហបុរី ត្រូវបានរឹបអូសចាប់តាំងពីខែមករា ដើមឆ្នាំមក ខណៈអាជ្ញាធរបានព្រមានថា ការនាំចូល ចែកចាយ ការលក់ ឬការផ្សាយពាណិជ្ជកម្មផលិតផលបារីអេឡិចត្រូនិក ត្រូវបានហាមឃាត់។

អ្នករងការផ្តន្ទាទោសជាលើកដំបូងពីបទនាំចូល ចែកចាយ ឬលក់ផលិតផលបារីប្រភេទដដែល អាចប្រឈមនឹងការផាកពិន័យរហូតដល់ ១០ ០០០ ដុល្លារសិង្ហបុរី ឬជាប់គុករហូតដល់ ៦ ខែ ឬទាំង២។ ហើយបើល្មើសជាលើកទី២ និងជាបន្តបន្ទាប់ អ្នកដែលរងការផ្តន្ទាទោស អាចប្រឈមនឹងការផាកពិន័យរហូតដល់ ២០ ០០០ ដុល្លារសិង្ហបុរី ឬជាប់ពន្ធនាគាររហូតដល់ ១២ ខែ ឬទាំង២។
ចំណែកឯការទិញ ប្រើប្រាស់ និងកាន់កាប់បារីអេឡិចត្រូនិក វិញ ក៏ខុសច្បាប់ផងដែរ ដោយមានពិន័យជាអតិបរមាចំនួន ២ ០០០ ដុល្លារសិង្ហបុរី៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


