ព័ត៌មានជាតិ
ទីផ្សារភាគហ៊ុនកម្ពុជាមានទំហំទីផ្សាររហូតដល់ជាង៣ពាន់លានដុល្លារគិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ
និយ័តករមូលបត្រកម្ពុជា (SERC) បានឱ្យដឹងថាគិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានចំនួនប្រហែល ១២,៣៧ទ្រីលានរៀល (ប្រហែល ៣,០៦ ប៊ីលានដុល្លារអា មេរិក) និងទំហំជួញដូរភាគហ៊ុនសរុបមានចំនួន៣.៣៩៦.០២៦ ភាគហ៊ុន ដែលទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៩៥,៩១% និងទីផ្សារកំណើនមានចំនួនប្រហែល ៤,០៩% នៃទំហំជួញដូរសរុប។

ដោយឡែកចំពោះ ទីផ្សារមូលបត្រ បំណុល ពុំមានការជួញដូរលើសញ្ញាបណ្ណសាជីវកម្មណាមួយទេនៅក្នុងត្រីមាសទី១ឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយSERCកាលពីពេលថ្មីៗនេះ។
លោកស៊ូ សុជាតិអគ្កនាយកSERC បានលើកឡើងថា ចាប់តាំងពីការដាក់ឱ្យដំណើការនៃទីផ្សារមូលបត្រកម្ពុជាអស់រយៈពេលជា១ទស្សវត្សកន្លងមកនេះ ស្ថាប័នលោកបានអនុវត្តកម្មវិធីបណ្តុះបណ្តាលវិនិយោគិន និងបញ្ជៀបការយល់ដឹងដល់សាធារណជនដោយសហការជាមួយ ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយអំពីទីផ្សារមូលបត្រជូនសាធារណជន។

លោកបានថ្លែងថា៖«ដើម្បីជំរុញការជួញដូរ និងកំណើនវិនិយោគិននៅក្នុងទីផ្សារមូលបត្រSERC ក៏បានចូលរួមផ្តល់នូវលេខ អត្តសញ្ញាវិនិយោគិនដោយឥតគិតថ្លៃដល់វិនិយោគិនដែលបានដាក់ពាក្យស្នើសុំតាមរយៈក្រុមហ៊ុនមូលបត្រ នៅក្នុងកម្មវិធីតាំងពិព័រណ៍ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗផងដែរ»។
លោកបានគូសបញ្ចាក់ទៀតថា៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិន សាធារណជន ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ និងតួអង្គពាក់ព័ន្ធ ផ្សេងទៀត នឹងយកទិន្នន័យដែលមាននៅក្នុងព្រឹត្តិបត្រនេះទៅប្រើប្រាស់ ឬវិភាគប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ ជៀសវាងការបកស្រាយខុសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណជន មានការភ័ន្តច្រឡំ និងអាចធ្វើឱ្យមានខាតបង់ប្រយោជន៍ដល់វិនិយោគិន»។

បើយោងតាមរបាយការណ៍ដដែល នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា (ផមក) មាន ផលិតផលចំនួនពីរប្រភេទ គឺមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុលដែលកំពុងត្រូវបានជួញដូរនៅលើទីផ្សារ។ ចំពោះទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១១ ក្រុមហ៊ុន ដែលនៅក្នុងនោះមានក្រុមហ៊ុន ចំនួន ៩ បានចុះបញ្ជីនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីនៅទីផ្សារកំណើន។ រីឯទីផ្សារមូលបត្របំណុល មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្របំណុល (ក្នុងនោះមូលបត្របំណុលដែលកំពុងចុះបញ្ជីមានចំនួន ៩ ហើយមានមូលបត្របំណុលចំនួន ៧ បានដល់ឥណប្រតិទាន)៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


