សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានទឹកប្រាក់ជាង ២៦ ពាន់លានដុល្លារ
នៅក្នុងឆមាសទី ០១ ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង ២៦ ពាន់លានដុល្លារ កើនឡើងជាង ១២,៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤។

ទិន្នន័យដដែលបង្ហាញថា ទំហំនៃការនាំចេញ-នាំចូលសរុបនេះ ក្នុងនោះទំនិញកម្ពុជានាំចេញមានទំហំទឹកប្រាក់ជាង ១២,២៩ ពាន់លានដុល្លារ កើនឡើង ១២,៦ ភាគរយ ចំណែកឯទំនិញនាំចូលពីក្រៅប្រទេសមានទំហំទឹកប្រាក់ចំនួន ១៣,៧៩ ពាន់លានដុល្លារ កើន ១២,៨ ភាគរយ។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជ្យបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤នេះថា ពាណិជ្ជកម្មកម្ពុជាមានលក្ខណៈប្រសើរមួយកម្រិត ខណៈកម្រិតឱនភាពពាណិជ្ជកម្មមានតិចតួច។

លោកបញ្ជាក់ថា ប្រសិនបើស្ថានភាពបែបនេះ បន្តរហូតដល់ដាច់ឆ្នាំ មានន័យថា ដំណើរនៃសង្វាក់ផលិតកម្មនៅកម្ពុជាបន្តមានសន្ទុះ ដែលអាចធានាការផ្គត់ផ្គង់ផលិតផលសម្រាប់ការនាំចេញជាមួយគុណភាព។
លោកបណ្ឌិត ហុង វណ្ណៈ បានឱ្យដឹងថា កម្ពុជានាំចេញសម្លៀកបំពាក់កាត់ដេរ សម្ភារធ្វើដំណើរ ដែលសុទ្ធតែជាទំនិញឈានមុខ ដែលកម្ពុជាមានទីផ្សារនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ក្រៅពីនេះ មានគ្រឿងបង្គុំ បន្ទះសូឡា និងផលិតផលកសិផល ដែលកម្ពុជាត្រូវខិតខំបន្ថែមទៀត ជំរុញក្នុងការនាំចេញ ដែលអាចបង្កើតការងារក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម មានប្រសាសន៍ថា ការបើកទីផ្សារថ្មី និងស្ដង់ដារផលិតផលកសិផលរបស់កម្ពុជា ជំរុញឱ្យមានកំណើននាំចេញ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


